ព័ត៌មានអន្ដរជាតិ
មីស៊ីលកូរ៉េខាងជើងបាញ់នៅថ្ងៃចន្ទ គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយ ទំនើបបំផុត
កូរ៉េខាងត្បូងបញ្ជាក់នៅថ្ងៃចន្ទទី១៨ខែធ្នូថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយទំនើបបំផុតរបស់ខ្លួន ដោយផ្គើននឹងបម្រាមរបស់អង្គការសហប្រជាជាតិ។

មីស៊ីលអន្តរទ្វីបឥន្ធនៈរឹងនេះ ធ្លាក់នៅភាគខាងលិចកោះហុកកៃដូ របស់ប្រទេសជប៉ុន ហើយវាបង្កឲ្យមានការថ្កោលទោសភ្លាមៗពីបណ្តាប្រទេសលោកខាងលិច។
ការបាញ់នេះកើតឡើង បន្ទាប់ពីមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជួបប្រជុំគ្នាកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាគ្នាឲ្យកាន់តែស៊ីជម្រៅ អំពីផែនការឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែរពីកូរ៉េខាងជើង។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងឆ្លើយតបថា ខ្លួននឹងចាត់វិធានការវាយលុកបន្ថែមទៀតចំពោះសត្រូវ។

កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយនៅព្រឹកថ្ងៃចន្ទ វេលាម៉ោង ០៨:២៤នាទី (ម៉ោងក្នុងស្រុក) ចេញពីតំបន់ព្យុងយ៉ាង។
មន្ត្រីកូរ៉េខាងត្បូងនិងជប៉ុននិយាយថា មីស៊ីលនេះធ្វើដំណើរបានរយៈពេល៧៣នាទី ចម្ងាយប្រហែល១០០០គីឡូម៉ែត្រ។
មីស៊ីល ICBM នេះ មានសមត្ថភាពហោះដល់ទ្វីបអាមេរិកខាងជើងឯណោះ ហើយការបាញ់បង្ហោះថ្ងៃចន្ទ គឺជាការបាញ់សាកល្បង ICBM ទទួលជោគជ័យលើកទី៥ របស់កូរ៉េខាងជើង ក្នុងឆ្នាំនេះ។

ភាពតានតឹងរវាងកូរ៉េខាងជើងនិងខាងត្បូង បានផ្ទុះឡើងកាលពីខែមុន នៅពេលទីក្រុងព្យុងយ៉ាង បាញ់បង្ហោះផ្កាយរណបចារកម្មដោយជោគជ័យទៅកាន់គន្លងតារាវិថី ដោយរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
ទីក្រុងសេអ៊ូល បានឆ្លើយតបដោយការផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងជើង។ បន្ទាប់មក ទីក្រុងព្យុងយ៉ាង ក៏បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះទាំងស្រុងតែម្តង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


