ចូលឆ្នាំចិន Joe Biden និង Xi Jinping និយាយទូរស័ព្ទជាមួយគ្នាលើកដំបូងផ្តោតលើបញ្ហាសំខាន់ៗ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ចូលឆ្នាំចិន Joe Biden និង Xi Jinping និយាយទូរស័ព្ទជាមួយគ្នាលើកដំបូងផ្តោតលើបញ្ហាសំខាន់ៗ

Published

on

នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូង ជាមួយសមភាគីចិនលោក Xi Jinping ក្នុងកាយវិការសុច្ឆន្ទៈដើម្បីចាប់ផ្តើមដំណើរការនៃការស្តារទំនាក់ទំនងចិន-អាមេរិកឡើងវិញ​ បន្ទាប់ពីការចុះខ្សោយយ៉ាងខ្លាំងអស់រយៈពេល៤ឆ្នាំមកនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ភាគីទាំងពីរបានឲ្យដឹងថា មេដឹកនាំទាំងពីរបានសម្តែងការស្វាគមន៍គ្នាទៅវិញទៅមកសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី។ ប៉ុន្តែសេតវិមាននិយាយថា លោក Biden ក៏បានសង្កត់ធ្ងន់ផងដែរលើបញ្ហាពាណិជ្ជកម្ម សិទ្ធិមនុស្សនិងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ទីក្រុងប៉េកាំងបានអំពាវនាវម្តងហើយម្តងទៀតឲ្យរដ្ឋបាលថ្មីក្នុងទីក្រុងវ៉ាស៊ីនតោន ធានាទំនាក់ទំនងដែលអន់ថយក្នុងយុគសម័យដ៏ច្របូកច្របល់របស់អតីតប្រធានាធិបតី Donald Trump។

សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា លោក Biden បានសួរសុខទុក្ខនិងជូនពរដល់ប្រជាជនចិនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ លោកក៏បានបញ្ជាក់ផងដែរអំពីអាទិភាពរបស់លោកក្នុងការការពារសន្តិសុខ ភាពរុងរឿង សុខភាពនិងរបៀបរស់នៅរបស់ប្រជាជនអាមេរិកនិងការអភិរក្សតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី។

សេតវិមានបាននិយាយថា លោក Biden បានគូសបញ្ជាក់ការព្រួយបារម្ភជាមូលដ្ឋានរបស់លោកអំពីការអនុវត្តសេដ្ឋកិច្ចដោយបង្ខំនិងអយុត្តិធម៌របស់ទីក្រុងប៉េកាំង ការបង្ក្រាបនៅហុងកុង ការរំលោភសិទ្ធិមនុស្សនៅស៊ីនជាំងនិងសកម្មភាពកាន់តែខ្លាំងឡើងនៅក្នុងតំបន់ រួមទាំងចំពោះកោះតៃវ៉ាន់ផងដែរ។

សេចក្តីថ្លែងការណ៍បាននិយាយថា មេដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីការប្រឆាំងនឹងរោគរាតត្បាតកូវីដ១៩ក៏ដូចជាបញ្ហាប្រឈមនៃសន្តិសុខ សុខភាពសកល ការប្រែប្រួលអាកាសធាតុនិងការទប់ស្កាត់ការរីកសាយអាវុធផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ទីបំផុត សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services