Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីកើតកូវីដ១៩ ម្នាក់ត្រូវកាត់ម្រាមដៃចោល

បានផុស

នៅ

លោកយាយម្នាក់ដែលឆ្លងជំងឺកូវីដ១៩ ត្រូវកាត់ម្រាមដៃចំនួន៣ម្រាម បន្ទាប់ពីជំងឺនេះបានបំផ្លាញដល់សសៃឈាមរបស់នាង។

រូបភាពគួរឲ្យខ្លាចដែលត្រូវបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រមួយបានបង្ហាញ ម្រាមដៃរបស់លោកយាយអាយុ៨៦ឆ្នាំម្នាក់ ប្រែទៅជាពណ៌ខ្មៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រូពេទ្យនៅក្នុងប្រទេសអ៊ីតាលីដែលកាត់ម្រាមដៃរបស់លោកយាយ បានហៅករណីរបស់គាត់ថាជា “ការបង្ហាញឲ្យឃើញពីភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩”។

នៅក្នុងអ្នកជំងឺជាច្រើន ជំងឺកូវីដ១៩ត្រូវបានគេរកឃើញថាបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សរសៃឈាម ដែលបណ្តាលឲ្យមានការស្ទះដ៏គ្រោះថ្នាក់ឬគេស្គាល់ថា កំណកឈាម។

ថ្វីបើអ្នកជំនាញមិនប្រាកដថាហេតុអ្វីបានជាវីរុសនេះបណ្តាលឲ្យមានការកកស្ទះក៏ដោយ ប៉ុន្តែទ្រឹស្តីទូទៅគឺថា វាជាលទ្ធផលនៃប្រតិកម្មភាពស៊ាំដែលគេហៅថា “ព្យុះ Cytokine” ដែលធ្វើឲ្យរាងកាយវាយប្រហារជាលិកាដែលមានសុខភាពល្អ។

គេជឿជាក់ថា អ្នកជំងឺអ៊ីតាលីរូបនេះមានបញ្ហាកកឈាមដែលកាត់ផ្តាច់ការផ្គត់ផ្គង់ដល់ម្រាមដៃរបស់នាង។

នៅពេលការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំចូលជ្រុល វាអាចបំផ្លាញជាលិកាដែលមានសុខភាពល្អ។ ប្រសិនបើសរសៃឈាមត្រូវបានប៉ះពាល់ ពួកគេអាចលេចធ្លាយដែលបណ្តាលឲ្យសម្ពាធឈាមធ្លាក់ចុះនិងជំរុញឲ្យមានឱកាសនៃការកកឈាមកើតឡើង។

នេះមិនមែនជាលើកទី១ទេដែលអ្នកជំងឺកូវីដ ត្រូវការកាត់ម្រាមដៃរបស់ពួកគេ។

បុរសវ័យ៥៤ឆ្នាំម្នាក់មកពីទីក្រុង Studio រដ្ឋកាលីហ្វ័រនីញ៉ា បានកាត់ម្រាមដៃពីរដោយសារតែលទ្ធផលនៃការខូចខាតជាលិកានិងសាច់ដុំបន្ទាប់ពីឆ្លងជំងឺកូវីដ១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម