Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយលោក ស៊ី ជីនពីង និង ចូ បៃដិន ជួបសន្ទនាតាមទូរស័ព្ទ មេ UN សម្ដែងក្ដីសង្ឃឹមដល់សហគមន៍អន្តរជាតិ

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិកគឺមានសារៈសំខាន់ណាស់សម្រាប់សហគមន៍អន្តរជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានអង្គការសហប្រជាជាតិបានប្រាប់ Xinhua តាមរយៈអ្នកនាំពាក្យរបស់គាត់លោក Stephane Dujarric ថា “យើងស្វាគមន៍រាល់ការទំនាក់ទំនងដោយផ្ទាល់រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ ។ កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិកគឺមានសារៈសំខាន់ណាស់សម្រាប់សហគមន៍អន្តរជាតិនៅពេលដែលយើងប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសការបម្រែបម្រួលអាកាសធាតុ និងការរីករាលដាលនៃជំងឺកូវីដ ១៩” ។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីព្រឹកថ្ងៃព្រហស្បតិ៍បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នៅថ្ងៃបុណ្យចូលឆ្នាំចិន ។

មេដឹកនាំទាំងពីរបានសម្តែងការស្វាគមន៍គ្នាទៅវិញទៅមកសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី និងមានការផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើទំនាក់ទំនង និងបញ្ហាអន្តរជាតិ និងក្នុងតំបន់សំខាន់ៗនៃប្រទេសចិន និងសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ចូលឆ្នាំចិន Joe Biden និង Xi Jinping និយាយទូរស័ព្ទជាមួយគ្នាលើកដំបូងផ្តោតលើបញ្ហាសំខាន់ៗ

ចុចអាន ៖ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្ត្រីយោធាមីយ៉ាន់ម៉ា ១០ រូបពីបទធ្វើរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម