ព័ត៌មានអន្ដរជាតិ
ទីក្រុងបាងកក អនុញ្ញាតឲ្យបុគ្គលិក ៥០០០០នាក់ធ្វើការពីផ្ទះ បើខ្យល់ពុល មិនធូរស្រាល
ស្ថានភាពខ្យល់ពុលដ៏គ្រោះថ្នាក់នៅតែបន្តញាំញីប្រទេសថៃ ដល់ថ្នាក់ពេលនេះ អភិបាលក្រុងបាងកកលោក Chadchart Sittipunt ត្រូវបង្ខំចិត្តសម្រុះសម្រួលជាមួយបណ្តាក្រុមហ៊ុននានា ឲ្យអនុញ្ញាតដល់បុគ្គលិកប្រមាណ៥០០០០នាក់ធ្វើការពីផ្ទះ ប្រសិនបើខ្យល់ពុលក្នុងរាជធានី មិនធូរស្រាលក្នុងរយៈពេល៣ថ្ងៃជាប់គ្នាទេនោះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Thai PBS កាលពីថ្ងៃចន្ទទី១៥ខែមករា។

ពាក់ព័ន្ធបញ្ហានេះ លោកអភិបាលបានរៀបចំកិច្ចប្រជុំជាមួយមន្ត្រីអ្នកមុខអ្នកការ ដើម្បីពិភាក្សាអំពីកំហាប់ខ្យល់ពុល PM2.5 ដែលអាចឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហមក្នុងរាជធានី ខណៈដើមចមដ៏ធំនៃបញ្ហានេះ ត្រូវបានគេដឹងថា បណ្តាលមកពីការដុតព្រៃយកដីធ្វើកសិកម្មនៅតាមតំបន់ជនបទនិងប្រទេសជិតខាង។
លោក Sittipunt បង្ហាញថា មានចំណុចក្តៅត្រឹមតែ៥២៥ប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញនៅចន្លោះថ្ងៃទី១ដល់ទី៩ខែមករាឆ្នាំមុន ហើយបើធៀបនឹងចំណុចក្តៅ ១០៨៩ដែលរកឃើញក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំនេះ មានន័យថា វាកើនឡើងរហូតដល់១០៧%ឯណោះ។

ដោយឡែក ពាក់ព័ន្ធនឹងការបំភាយផ្សែងរថយន្ត, លោកនិយាយថា រដ្ឋបាលក្រុង បានសហការជាមួយក្រុមហ៊ុនរថយន្តចំនួន៩ ដើម្បីលើកទឹកចិត្តដល់ម្ចាស់យានយន្តឲ្យថែទាំម៉ាស៊ីន និងប្តូរមកប្រើសាំងកម្រិត Euro-5 វិញ។
យោងតាមការចុះផ្សាយរបស់ Bangkok Post, កំហាប់ភាគល្អិត PM2.5 ក្នុងទីក្រុងបាងកក មានចន្លោះពី៣១.១ ដល់ ៥៨.៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់កាលពីថ្ងៃចន្ទ ខណៈរដ្ឋាភិបាលកំណត់ថា កម្រិតសុវត្ថិភាពគឺអាចត្រឹម ៣៧.៥មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៃខ្យល់។

Samut Songkhram គឺជាកន្លែងជួបការបំពុលកម្រិតធ្ងន់ពណ៌ក្រហម គឺ ១០៨មីក្រូក្រាម ក្នុងមួយម៉ែត្រគូប បន្ទាប់មក Samut Sakhon មាន១០១.២មីក្រូក្រាម ក្នុងមួយម៉ែត្រគូប, Ratchaburi មាន៨៧.២មីក្រូក្រាម ក្នុងមួយម៉ែត្រគូប និង Phetchaburi មាន៧៧.៦មីក្រូក្រាម ក្នុងមួយម៉ែត្រគូប។
លើសពីនេះ ខេត្តចំនួន២២ទៀត ក៏បានរាយការណ៍អំពីខ្យល់ពុលកម្រិតមិនមានសុវត្ថិភាព ពណ៌ទឹកក្រូចផងដែរ។
សូមបញ្ជាក់ជាថ្មី PM2.5 គឺជាសារធាតុបំពុលបរិយាកាសដែលមានទាំងមីក្រូភាគល្អិតរឹង និងដំណក់ទឹកតូចៗបំផុតប្រហែល ១០ ណាណូម៉ែត្រ ទៅ ២.៥ មីក្រូម៉ែត្រ ហើយវាអាចបង្កការគំរាមកំហែងខ្លាំងបំផុតដល់រាងកាយ ជាពិសេសចំពោះអ្នកមានបញ្ហាសួត និងផ្លូវដង្ហើម៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


