Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសកូវីដ១៩បម្លែងខ្លួនមិនខ្លាចវ៉ាក់សាំង ចូលដល់ប្រទេសថៃហើយ

បានផុស

នៅ

អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងលោក Opas Karnkawinpong បានឲ្យដឹងថា វីរុសកូវីដ១៩បម្លែងខ្លួនអាហ្វ្រិកខាងត្បូងដែលគេជឿថាមិនខ្លាចវ៉ាក់សាំង ត្រូវបានរកឃើញនៅក្នុងខ្លួនជនជាតិថៃម្នាក់ដែលវិលត្រឡប់មកពីប្រទេសតង់ហ្សានី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានប្រាប់អ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃអាទិត្យថា “នាយកដ្ឋានកំពុងឃ្លាំមើលយ៉ាងដិតដល់នូវស្ថានការណ៍នេះ បន្ទាប់ពីមានការព្រួយបារម្ភថា វីរុសអាហ្វ្រិកខាងត្បូងអាចឈានដល់ប្រទេសថៃ”។

អ្នកដែលឆ្លងជំងឺនេះ គឺជាបុរសជនជាតិថៃអាយុ៤១ឆ្នាំម្នាក់ដែលបានធ្វើដំណើរទៅប្រទេស តង់ហ្សានី ដើម្បីរកស៊ីមុនពេលវិលត្រឡប់មកប្រទេសថៃវិញកាលពីថ្ងៃទី២៩ខែមករា។

លោកវេជ្ជបណ្ឌិត Opas បានអះអាងថា ក្នុងករណីអ្នកជំងឺនេះ មិនមានភ័ស្តុតាងថា វីរុសបម្លែងខ្លួនបាននាំឲ្យគាត់មានជំងឺធ្ងន់ធ្ងរបន្ថែមទៀតនោះទេ។

វេជ្ជបណ្ឌិត Opas បាននិយាយថា រហូតមកដល់ពេលនេះ ការសិក្សាបឋមបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានផ្តល់ការការពារមានកម្រិតប្រឆាំងនឹងមេរោគអាហ្វ្រិកខាងត្បូង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម