ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗ បាក់ទោងហោះនៅឧទ្យានកម្សាន្តចិន
មនុស្សចំនួន១៦នាក់បានរងរបួសដោយក្នុងនោះ៣នាក់របួសធ្ងន់ បន្ទាប់ពីទោងដែលគេជិះកម្សាន្តបានបាក់នៅភាគកណ្តាលប្រទេស ចិន។
ឧប្បត្តិហេតុនេះបានកើតឡើងនៅឧទ្យានកម្សាន្តមួយក្នុងស្រុក Shaoyang ខេត្ត Hunan កាលពីរសៀលថ្ងៃសៅរ៍ទី១៣ខែកុម្ភៈ។
វីដេអូដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធើណិតបានបង្ហាញពីរបៀបដែលទោងហោះ ធ្លាក់ដល់ដីដោយធ្វើឲ្យមនុស្សជាច្រើននាក់រងរបួស។
អ្នកឈរមើលម្នាក់ដែលមានត្រកូល Deng បានប្រាប់កាសែត Beijing News ថា គាត់កំពុងតម្រង់ជួរដើម្បីជិះ ពេលនោះគាត់បានឮសំឡេងខុសប្រក្រតីនៅពេលទោងកំពុងហោះលើអាកាស។
លោក Deng និយាយថា “អ្នករងរបួសភាគច្រើនជាអ្នកមើល។ សំណាងដែលយើងបានរត់គេចយ៉ាងលឿនបើមិនដូច្នេះទេយើងក៏នឹងត្រូវរងគ្រោះដែរ”។
រដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ទោងនេះមានបញ្ហាមេកានិច។
ឧប្បត្តិហេតុនេះបានកើតឡើងនៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលជាពេលវេលាសួនកម្សាន្តមានភាពមមាញឹកខ្លាំង។
បន្ទាប់ពីគ្រោះថ្នាក់ ឧទ្យានកម្សាន្តត្រូវបានបិទហើយបុគ្គលិកមួយចំនួនត្រូវបានគេយកទៅឃុំឃាំង។ ការស៊ើបអង្កេតលើមូលហេតុបានចាប់ផ្តើមឡើង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Asian One
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត