Connect with us

ព័ត៌មានអន្ដរជាតិ

មិនលើកលែង! ប៉ូលិសមីយ៉ាន់ម៉ាចាប់ឃុំខ្លួនទាំងសិស្សសាលាក្មេងៗ

បានផុស

នៅ

កងកម្លាំងប៉ូលិសបានចាប់ខ្លួនសិស្សសាលាចំនួន ២០ នាក់ពីបទចូលរួមបាតុកម្មនៅរង្វង់មូល Thabyay Kone ក្បែររូបសំណាកលោក អ៊ុងសាន ជាឪពុកលោកស្រី អ៊ុងសាន ស៊ូជី និងជាមេបញ្ជាការកងទ័ព ក្នុងទីក្រុងណៃពិដោកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក U Khin Maung Lwin ដែលកំពុងធ្វើការដើម្បីជួយសិស្សសាលាដែលត្រូវបានចាប់ខ្លួនបានជូនដំណឹងដល់អ្នកយកព័ត៌មានថា អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះកំពុងសិក្សានៅសាលារដ្ឋ និងមិនមែនរៀននៅសាកលវិទ្យាល័យនោះទេ ។

លោកបាននិយាយថា “ខ្ញុំគិតថា ប៉ូលិសនឹងឃុំខ្លួនពួកគេតែមួយភ្លែតប៉ុណ្ណោះ ខណៈពួកគេនៅជាកុមារនៅឡើយ” ។ លោកក៏បានច្រានចោលពាក្យចចាមអារ៉ាមថា ចំនួនសិស្សសាលាដែលត្រូវបានចាប់ខ្លួនមានពី ៣០ ទៅ ៤០ នាក់ ។

លោក U Khin Maung Lwin និយាយថា ចំនួនសិស្សសាលាដែលត្រូវបានចាប់ខ្លួនមានត្រឹមតែ ២០ នាក់ប៉ុណ្ណោះ។

លោកបាននិយាយថា សិស្សសាលាត្រូវបាននាំទៅពន្ធនាគារនៅចំណុចប្រសព្វ V4 ក្បែរផ្លូវហាយវ៉េទីក្រុងណៃពិដោ ។ ប៉ុន្តែក្រោយមកសិស្សសាលាទាំងនោះត្រូវបានដោះលែងវិញនៅម៉ោង ៤ និង ៣០ នាទីល្ងាច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Myanmar Times

ចុចអាន ៖ មេធាវីបញ្ជាក់ច្បាស់ៗពីពេលវេលានៃការបន្តឃុំខ្លួនលោកស្រី ស៊ូជី

ចុចអាន ៖ ស្ថានទូតអាមេរិកប្រចាំនៅមីយ៉ាន់ម៉ាព្រមានដល់ចលនាកងទ័ព និងការកាត់ផ្ដាច់បណ្ដាញទូរគមនាគមន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម