រ៉ុកកែតវាយប្រហារមូលដ្ឋានយោធាកាន់កាប់ដោយអាមេរិកនៅ អ៊ីរ៉ាក់ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

រ៉ុកកែតវាយប្រហារមូលដ្ឋានយោធាកាន់កាប់ដោយអាមេរិកនៅ អ៊ីរ៉ាក់

Published

on

ការវាយប្រហារដោយរ៉ុកកែតទៅលើមូលដ្ឋានយោធាកាន់កាប់ដោយសហរដ្ឋអាមេរិកនៅទីក្រុង Erbil ប្រទេសអ៊ីរ៉ាក់ បានបណ្តាលឲ្យអ្នកម៉ៅការស៊ីវិលម្នាក់ស្លាប់កាលពីថ្ងៃចន្ទម្សិលមិញនេះ។

ការផ្ទុះនេះក៏បានបណ្តាលឲ្យរងរបួសមនុស្ស៥នាក់ផ្សេងទៀត រួមទាំងយោធាអាមេរិកម្នាក់ផងដែរ។

ក្រុមកងជីវពល Shia ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះប៉ុន្តែមិនបានផ្តល់ភស្តុតាងទេ។ ក្រុមនេះនិយាយថា ខ្លួនបានតម្រង់គោលដៅទៅលើទីតាំងដែលកាន់កាប់ដោយអាមេរិកនៅក្នុងប្រទេស អ៊ីរ៉ាក់។

វាគឺជាការវាយប្រហារដ៏សាហាវបំផុតទៅលើកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកនៅទីនោះ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។ 

ប្រភពសន្តិសុខឃើដបាននិយាយថា រ៉ុកកែតយ៉ាងតិច៣គ្រាប់បានវាយប្រហារជិតអាកាសយានដ្ឋានអន្តរជាតិ នៅទីនោះ។

នៅជាប់អាកាសយានដ្ឋាន គឺជាមូលដ្ឋានយោធាដែលកាន់កាប់ដោយសហរដ្ឋអាមេរិក។ អ្នកយកព័ត៌មានរ៉យទ័របានឮសំឡេងផ្ទុះយ៉ាងខ្លាំងនិងបានឃើញអគ្គិភ័យផ្ទុះឡើង។

គួរបញ្ជាក់ថា ការវាយប្រហារដ៏សាហាវចុងក្រោយបំផុតដែលកំណត់គោលដៅទៅលើក្រុមចម្រុះ បានសម្លាប់យោធាអង់គ្លេសម្នាក់និងអាមេរិកពីរនាក់កាលពីខែមីនាឆ្នាំមុន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Yahoo

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services