ព័ត៌មានអន្ដរជាតិ
លោក បៃដិន ធានាទៅប្រមុខអ៊ុយក្រែន ថា “កុំភ័យ! ជំនួយ៦០ពាន់លានដុល្លារ នឹងបានដល់ដៃអ្នក”
ត្បិតជំនួយតម្លៃ៦០ពាន់លានដុល្លារឲ្យអ៊ុយក្រែន ចាំបាច់ត្រូវឆ្លងកាត់ការបោះឆ្នោតសភាអាមេរិកក៏ដោយ ប៉ុន្តែលោក ចូ បៃដិន បានចេញមុខធានាដល់សមភាគី វ្ល៉ាឌីមៀរ ហ្សេលេនស្គី ថា “កុំភ័យជំនួយនេះនឹងអនុម័ត ហើយបានទៅដល់ដៃរបស់អ្នក”។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters។

លោក បៃដិន ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីនិយាយទូរស័ព្ទជាមួយលោក ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យទី១៨ខែកុម្ភៈថា “ប្រជាជនអ៊ុយក្រែន បានប្រយុទ្ធយ៉ាងក្លៀវក្លានិងវីរភាព។ ពួកគេគិតថា នៅពេលពួកគេអស់គ្រាប់ យើងនឹងដើរចេញ ការគិតបែបនេះមិនសមហេតុផលទេ។ ខ្ញុំនឹងប្រយុទ្ធរហូតដល់យើងទទួលបានគ្រាប់រំសេវដែលពួកគេត្រូវការ និងសមត្ថភាពដែលពួកគេត្រូវការដើម្បីការពារខ្លួន”។
ការធានាអះអាងនេះកើតឡើង បន្ទាប់ពីលោក ហ្សេលេនស្គី អំពាវនាវជាបន្ទាន់ សុំអាវុធបន្ថែម ដើម្បីបញ្ចៀសស្ថានភាពដ៏មហន្តរាយនៅអឺរ៉ុប ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានស្តីបន្ទោសការដកទ័ពរបស់អ៊ុយក្រែនចេញពីសមរភូមិនៅទីក្រុង Avdiivka ទៅលើកង្វះការគាំទ្រពីសភា។

ការដណ្តើមយកទីក្រុង Avdiivka ដែលជាច្រកចូលទៅកាន់តំបន់ Donetsk ដែលរុស្សីកាត់យកនៅភាគខាងកើត គឺជាជ័យជម្នះដ៏សំខាន់លើកដំបូងរបស់រុស្ស៊ី ចាប់តាំងពីពួកគេ ដណ្តើមយកបានតំបន់ Bakhmut នៅក្បែរនោះកាលពីខែឧសភាឆ្នាំ២០២៣។
តាមរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ផ្សាយដោយសារព័ត៌មាន Sputnik, ទីក្រុងដែលមានផ្ទៃក្រឡា៣១.៧៥គីឡូម៉ែត្រការ៉េមួយនេះ ត្រូវវាយយកបានក្នុងសមរភូមិ Tsentr ក្រោមការបញ្ជាដឹកនាំដោយលោកមេទ័ព Mordvichev ហើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ៊ុយក្រែនស្លាប់ទាហានជាង១៥០០នាក់សម្រាប់ការប្រយុទ្ធនៅទីនោះ។

ស្របពេលជាមួយគ្នានេះ តាមសេចក្តីថ្លែងការណ៍របស់សេតវិមានក៏បានឲ្យដឹងដែរថា “យោធាអ៊ុយក្រែន ត្រូវបង្ខំចិត្តដកខ្លួនចេញពីទីក្រុង Avdiivka ក្រោយទាហានទីក្រុងកៀវ ខ្វះខាតអាវុធយុទ្ធភ័ណ្ឌ ព្រោះតែភាពអសកម្មរបស់សភា”។
កាលពីដើមសប្តាហ៍មុន ព្រឹទ្ធសភាអាមេរិក បានអនុម័តកញ្ចប់ជំនួយបរទេសទំហំទឹកប្រាក់ ៩៥ពាន់លានដុល្លារ ដែលក្នុងនោះរួមមានទាំង ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនផងដែរ ប៉ុន្តែការសម្រេចចុងក្រោយចំពោះជំនួយនេះ នៅតែប្រឈមមុខនឹងការជំទាស់យ៉ាងខ្លាំងក្លា ពីសំណាក់អ្នកសាធារណរដ្ឋនៅក្នុងរដ្ឋសភា៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


