ព័ត៌មានអន្ដរជាតិ
ព្រោះហេតុផលតែមួយគត់ Facebook បិទលែងឲ្យប្រជាជនអូស្រ្តាលីមើលនិងស៊ែរព័ត៌មានបាន
Facebook បានរារាំងអ្នកប្រើប្រាស់នៅប្រទេសអូស្រ្តាលី ពីការចែករំលែកឬមើលមាតិកាព័ត៌មាននៅក្នុងកម្មវិធីនេះ។
ពេលភ្ញាក់ពីដំណេកនៅថ្ងៃព្រហស្បតិ៍នេះ ប្រជាជនអូស្រ្តាលីបានបើកមើល Page ព័ត៌មានក្នុងស្រុកនិងព័ត៌មានពិភពលោកក្នុង Facebook ប៉ុន្តែ Page ទាំងនោះត្រូវបានប្លុករួមទាំងគេហទំព័ររដ្ឋាភិបាលសំខាន់ៗមួយចំនួនផងដែរ។
រដ្ឋាភិបាលបាននិយាយថា ការហាមឃាត់នេះបានគំរាមកំហែង ដល់ភាពជឿជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។
វិធានការរបស់ Facebook គឺជាការឆ្លើយតបទៅនឹងច្បាប់មួយដែលបានស្នើឡើងនៅក្នុងប្រទេសអូស្រ្តាលី ដែលជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនានាត្រូវបង់ថ្លៃសម្រាប់មាតិកាព័ត៌មាន។
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google និង Facebook បានអះអាងថា ច្បាប់នេះមិនឆ្លុះបញ្ចាំងពីដំណើរការរបស់អ៊ីនធើណិតទេ ហើយបានធ្វើបាបកម្មវិធីរបស់ពួកគេដោយអយុត្តិធម៌។
អ្នកនៅក្រៅប្រទេសអូស្រ្តាលីក៏មិនអាចអានឬ ចូលមើលព័ត៌មានរបស់អូស្រ្តាលីនៅក្នុងកម្មវិធីនេះបានដែរ។
រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍អូស្រ្តាលីលោក Paul Fletcher បានប្រាប់វិទ្យុ ABC ថា “Facebook ចាំបាច់ត្រូវគិតឲ្យបានហ្មត់ចត់អំពីអត្ថន័យនៃកេរ្តិ៍ឈ្មោះនិងជំហររបស់ខ្លួន”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Facebook នៅមីយ៉ាន់ម៉ា ត្រូវបិទតាមបញ្ជារបស់រដ្ឋាភិបាលយោធា
ចុចអាន៖ ឥណ្ឌា ស្នើ WhatsApp ឱ្យដកបទប្បញ្ញត្តិចែករំលែកទិន្នន័យផ្ទាល់ខ្លួន ជាមួយអ្នកប្រើ Facebook
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត