យោធាមីយ៉ាន់ម៉ាបញ្ជាឲ្យចាប់ខ្លួនតារាល្បីៗមួយចំនួនដែលគាំទ្រចលនាប្រឆាំងរដ្ឋប្រហារ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ាបញ្ជាឲ្យចាប់ខ្លួនតារាល្បីៗមួយចំនួនដែលគាំទ្រចលនាប្រឆាំងរដ្ឋប្រហារ

Published

on

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃពុធបានចេញដីកាចាប់ខ្លួនមនុស្ស ៧ នាក់ដែលភាគច្រើនជាតារាសម្ដែង និងតារាចំរៀងដោយចោទប្រកាន់ពួកគេពីបទគាំទ្រចលនាប្រឆាំងរដ្ឋប្រហារដែលកំពុងកើនឡើង ។

ប៉ូលិសត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកតារាល្បីៗ ៧ រូបដែលបានធ្វើយុទ្ធនាការដើម្បីរៃអង្គាសប្រាក់សម្រាប់ចលនាដែលបានផ្តួចផ្តើមឡើងដោយបុគ្គលិកសុខាភិបាល ហើយក្រោយមកបានចូលរួមដោយបុគ្គលិកមកពីនាយកដ្ឋានរដ្ឋាភិបាលជាច្រើន ។

យោធាបាននិយាយថា តារាល្បីល្បាញទាំងនោះត្រូវបានចោទប្រកាន់ក្រោមមាត្រា ៥០៥ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសនេះពីបទបរិហាកេរ្តិ៍រដ្ឋ ។ ការចោទប្រកាន់ដែលអនុវត្តទោសអតិបរមារយៈពេល ២ ឆ្នាំត្រូវបានប្រើជាទូទៅដើម្បីរារាំងក្រុមអ្នកប្រឆាំងនយោបាយចាប់តាំងពីយោធាចូលកាន់កាប់ប្រទេសនៅថ្ងៃទី ១ ខែកុម្ភៈ ។

កាលពីសប្តាហ៍មុនរដ្ឋាភិបាលយោធាបានចេញដីកាចាប់ខ្លួនចំពោះការចោទប្រកាន់ដូចគ្នាលើមនុស្ស ៧ នាក់ផ្សេងទៀតក្នុងនោះមានលោក Min Kon Naing ដែលជាសកម្មជននយោបាយ និងបានចាត់ទុកថាជាមនុស្សមានឥទ្ធិពលបំផុតទី ២ របស់ប្រទេស បន្ទាប់ពីលោកស្រី អ៊ុងសាន ស៊ូជី ។

របបយោធាក៏បានព្យួរច្បាប់មួយចំនួនដើម្បីអនុញ្ញាតឲ្យកងកម្លាំងសន្តិសុខចាប់ខ្លួនពលរដ្ឋដោយគ្មានការយល់ព្រមពីតុលាការ ។

យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សជាង ៣៥០ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីយោធាធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈដោយបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ចិន ចេញមុខបញ្ជាក់អំពីពាក្យចចាមអារ៉ាមនិងជំរុញ មីយ៉ាន់ម៉ាឲ្យដោះស្រាយការខ្វែងគំនិត គ្នាខាងនយោបាយ

ចុចអាន ៖ ក្រុមបាតុករមីយ៉ាន់ម៉ាចតរថយន្តខូចៗរារាំងការបង្ក្រាបរបស់ប៉ូលិស

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services