ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់លក្ខខណ្ឌ ចរចាសន្តិភាពជាមួយ អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និយាយថា ទីក្រុងមូស្គូ ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែលក្ខខណ្ឌគឺថា កិច្ចចរចានឹងប្រព្រឹត្តទៅបានលុះត្រាតែខ្លួន ទទួលបានការធានាផ្នែកសន្តិសុខ។

ក្នុងបទសម្ភាសជាមួយ RIA Novosti ដែលចេញផ្សាយនៅថ្ងៃពុធទី១៣ខែមីនា លោក ពូទីន បានរំលឹកឡើងវិញនូវឆន្ទៈរបស់រុស្ស៊ី ក្នុងការដោះស្រាយជម្លោះនេះដោយសន្តិភាព។ លោកពូទីននិយាយថា “ក្នុងករណីនេះ យើងចាប់អារម្មណ៍ខ្លាំងបំផុត លើសន្តិសុខរបស់រុស្ស៊ី។ យើងនឹងផ្តើមពីរឿងនេះ”។
នៅពេលសួរថាតើ កិច្ចព្រមព្រៀងយុត្តិធម៌ជាមួយលោកខាងលិច អាចទៅរួចឬទេ? លោកពូទីនឆ្លើយទាំងគ្មានស្ទាក់ស្ទើរថា “ខ្ញុំមិនទុកចិត្តនរណាម្នាក់ឡើយ ប៉ុន្តែយើងត្រូវការការធានា។ គ្មានភាពចាំបាច់ត្រូវប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រឡើយ ក្នុងសង្រ្គាមនៅអ៊ុយក្រែន”។
ទោះបីជាយ៉ាងណាក៏ដោយ លោកក៏ព្រមានដែរ! ប្រទេសណាដែលប្រកាសថា ពួកគេមិនមានបន្ទាត់ក្រហមចំពោះរុស្ស៊ី គួរតែយល់ហើយថា រុស្ស៊ីនឹងឆ្លើយតបតាមរបៀបដូចគ្នា។

សូមបញ្ជាក់ ការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន ឥឡូវបានឈានដល់ឆ្នាំទី៣ហើយ ខណៈកងកម្លាំងរបស់លោក ពូទីន កាន់តែរុលទៅមុខជាលំដាប់ រីឯរដ្ឋាភិបាលក្នុងទីក្រុងកៀវ នៅតែតស៊ូដើម្បីទប់ទល់ ដោយពឹងផ្នែកខ្លាំងបំផុតទៅលើជំនួយរបស់អាមេរិកនិងអឺរ៉ុប។
កាលពីថ្ងៃទី១២ខែមីនា សេតវិមានបានប្រកាសកញ្ចប់ជំនួយយោធាទំហំទឹកប្រាក់ ៣០០លានដុល្លារអាមេរិក ដល់អ៊ុយក្រែន បើទោះបីជាការអំពាវនាវរបស់លោកប្រធានាធិបតី ចូ បៃដិន សុំជំនួយជាង៦០ពាន់លានដុល្លារ នៅតែជាប់គាំងក្នុងសភា ដោយសារជម្លោះជាមួយគណបក្សសាធារណរដ្ឋក៏ដោយ។
គិតត្រឹមពេលនេះ សហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយសន្តិសុខទឹកប្រាក់ជាង៤៤.៩ពាន់លានដុល្លារហើយ ដល់អ៊ុយក្រែន ចាប់តាំងពីរដ្ឋបាលលោក បៃដិន ចូលកាន់តំណែង ដោយក្នុងនោះរួមទាំងជំនួយ៤៤.២ពាន់លានដុល្លារផងដែរ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកពេញទំហឹងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


