Connect with us

ព័ត៌មានអន្ដរជាតិ

ប្រសើរណាស់! វ៉ាក់សាំងកូវីដដែលកម្ពុជានឹងទទួលបានខែក្រោយ ជួយឲ្យអត្រាឆ្លងនៅអង់គ្លេសថយចុះ ២ភាគ៣

បានផុស

នៅ

វ៉ាក់សាំងការពាជំងឺកូវីដ១៩ ហាក់ដូចជាកំពុងដំណើរការហើយ ខណៈទិន្នន័យថ្មីបានបង្ហាញថា វ៉ាក់សាំងអាចកាត់បន្ថយការឆ្លងរោគបានពីរភាគបី។

ទិន្នន័យពិតដំបូងបង្អស់ត្រូវបានបញ្ចេញ ដែលនេះនឹងក្លាយជាផ្នែកដ៏សំខាន់ក្នុងការបន្ធូរបន្ថយ វិធានការរឹតត្បិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខបង្ហាញថា វ៉ាក់សាំង Oxford-AstraZeneca ឬ Pfizer មួយដូស មានប្រសិទ្ធភាពលើក្រុមអាយុទាំងអស់ ហើយរហូតមកដល់ពេលនេះ មនុស្សជាង១៦លាននាក់ បានចាក់វ៉ាក់សាំងរួចទៅហើយនៅក្នុងចក្រភពអង់គ្លេស។

AstraZeneca គឺជាវ៉ាក់សាំងការពារជំងឺកូវីដដែលប្រទេសកម្ពុជានឹងទទួលបាននៅខែក្រោយនេះ តាមរយៈមជ្ឈមណ្ឌល COVAX របស់អង្គការសុខភាពពិភពលោក។

ទិន្នន័យភាគច្រើនគឺផ្តោតលើប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ Pfizer/BioNTech បន្ទាប់ពីថ្នាំត្រូវបានចាក់លើកដំបូងកាលពីខែធ្នូ។

ប៉ុន្តែលទ្ធផលស្រដៀងគ្នានេះក៏ត្រូវបានគេរកឃើញជាមួយនឹងវ៉ាក់សាំងរបស់ Oxford / AstraZeneca ផងដែរ។

លោកនាយករដ្ឋមន្រ្តី Boris Johnson គ្រោងនឹងប្រកាសពីកាលបរិច្ឆេទសំខាន់ៗ សម្រាប់ការបន្ធូរបន្ថយការរឹតត្បិតនៅថ្ងៃទី២២ខែកុម្ភៈ។

សេចក្តីរាយការណ៍របស់ Telegraph បានឲ្យដឹងថា ការបន្ធូរបន្ថយការរឹតត្បិតនឹងត្រូវបានកំណត់ ដោយការរកឃើញទាក់ទងនឹងប្រសិទ្ធភាពនៃវ៉ាក់សាំងលើការចម្លង ការព្យបាលក្នុងមន្ទីរពេទ្យនិងការស្លាប់។

យុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់ចក្រភពអង់គ្លេស បានដាក់ចំនួនប្រជាជនទៅក្នុងក្រុមអាទិភាពផ្សេងៗគ្នា។

អ្នកដែលមានអាយុលើសពី៨០ឆ្នាំ គឺជាក្រុមអទិភាពដំបូងបំផុតដែលទទួលបានវ៉ាក់សាំង ហើយករណីក្នុងចំណោមក្រុមនេះបានធ្លាក់ចុះ ៣៨ភាគរយក្នុងរយៈពេល៧ថ្ងៃ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ដំណឹងល្អ! អាស៊ានបើកខ្ទង់ចំណាយជាង១០លានដុល្លារ ទិញវ៉ាក់សាំងកូវីដឲ្យប្រទេសជាសមាជិក

ចុចអាន៖ ឥណ្ឌា​ ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ១​សែន​ដូ​ស​ដល់​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម