Connect with us

ព័ត៌មានអន្ដរជាតិ

ទ្រាំលែងបាន! ជនជាតិភាគតិចមីយ៉ាន់ម៉ា ចេញធ្វើបាតុកម្មប្រឆាំងកងទ័ព

បានផុស

នៅ

នៅថ្ងៃសៅរ៍ទី២០ខែកុម្ភៈនេះ សមាជិកនៃក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ា បានធ្វើបាតុកម្មដើម្បីបង្ហាញការប្រឆាំងនឹងរដ្ឋប្រហារ ដែលទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី​ ថ្វីបើពួកគេមានការខកចិត្តចំពោះការប្តេជ្ញារបស់លោកស្រីលើសេចក្តីប្រាថ្នារបស់ពួកគេសម្រាប់ស្វ័យភាពក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ បានកើតឡើងនៅទូទាំងប្រទេសបើទោះបីជាយោធាបានសន្យាថានឹងរៀបចំការបោះឆ្នោតថ្មី ហើយប្រគល់អំណាចដល់អ្នកឈ្នះក៏ដោយ។

បាតុករស្ត្រីវ័យក្មេងម្នាក់ បានស្លាប់កាលពីថ្ងៃសុក្របន្ទាប់ពីត្រូវបាញ់ចំក្បាលកាលពីសប្តាហ៍មុន នៅពេលប៉ូលិសបំបែកហ្វូងមនុស្សក្នុងរដ្ឋធានីណៃពិដោ ដែលនេះជាការស្លាប់ដំបូងក្នុងចំណោមអ្នកប្រឆាំងរដ្ឋប្រហារនៅក្នុងបាតុកម្ម។

លោក Ke Jung មេដឹកនាំយុវជនមកពីក្រុមជនជាតិភាគតិច Naga និងជាអ្នករៀបចំបាតុកម្មថ្ងៃសៅរ៍ក្នុងទីក្រុង យ៉ាំងហ្គោន បាននិយាយថា ក្រុមអ្នកតវ៉ាក៏ទាមទារប្រព័ន្ធសហព័ន្ធផងដែរ។

លោកបានប្រាប់ Reuters ថា “យើងមិនអាចបង្កើតប្រទេសសហព័ន្ធនៅក្រោមរបបផ្តាច់ការបានទេ។ យើងមិនអាចទទួលយករបបយោធាបានឡើយ។ យើងត្រូវតែឈ្នះការប្រយុទ្ធនេះ។ យើងឈររួមគ្នាជាមួយប្រជាជន។ យើងនឹងតស៊ូរហូតដល់ចុងបញ្ចប់នៃរបបផ្តាច់ការ”។

ស្របពេលជាមួយគ្នានោះ លោក Salai Mon Boi មេដឹកនាំយុវជនមកពីក្រុមជនជាតិភាគតិច Chin បាននិយាយថា ការតវ៉ាថ្ងៃសៅរ៍ ដែលបានកើតឡើងចំថ្ងៃបុណ្យជាតិ Chin គឺផ្តោតលើការទាមទារចំនួន៤ចំណុចគឺ កម្ចាត់រដ្ឋធម្មនុញ្ញ បញ្ចប់របបផ្តាច់ការ ប្រព័ន្ធសហព័ន្ធនិងដោះលែងមេដឹកនាំទាំងអស់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម