Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីរកឃើញករណីឆ្លងជំងឺគ្រុនផ្ដាសាយបក្សី H5N8 លើមនុស្ស

បានផុស

នៅ

អាជ្ញាធរសុខាភិបាលរបស់ប្រទេសរុស្ស៊ីបាននិយាយថា ពួកគេបានបញ្ជាក់ពីករណីដំបូងនៃជំងឺគ្រុនផ្តាសាយបក្សី H5N8 ដែលឆ្លងពីបក្សីទៅមនុស្ស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានអង្គការឃ្លាំមើលសុខភាពសាធារណៈរបស់រុស្ស៊ីគឺលោកស្រី Anna Popova បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ីបានរាយការណ៍អំពីបញ្ហានេះទៅអង្គការសុខភាពពិភពលោក (WHO) ។

លោកស្រីបាននិយាយថា ជំងឺគ្រុនផ្ដាសាយបក្សី H5N8 ត្រូវបានគេរកឃើញលើកម្មករ ៧ នាក់នៅកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី បន្ទាប់ពីមានការផ្ទុះឡើងនៅទីនោះក្នុងចំណោមសត្វបក្សីកាលពីខែធ្នូ ។  កម្មករទាំងនោះបានធ្លាក់ខ្លួនឈឺ ប៉ុន្តែក្រោយមកបានជាសះស្បើយវិញ ។

ស្របពេលជាមួយគ្នានេះលោកស្រី Popova បានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ដោយសង្កត់ធ្ងន់ថា មិនមានសញ្ញានៃការឆ្លងពីមនុស្សទៅមនុស្សទេ ។

លោកស្រីបាននិយាយថា ចំពោះការប្រែប្រួលនាពេលអនាគតវាអាចនាំឲ្យមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែវាមិនច្បាស់ទេថាតើវាអាចកើតឡើងយ៉ាងដូចម្តេច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ យន្តហោះចម្បាំងរុស្ស៊ី Su-57 ធ្វើតេស្តផ្ទុកអាវុធលឿនជាងផ្លេកបន្ទោរថ្មី

ចុចអាន ៖ កូរ៉េខាងជើងមិនអើពើការផ្តល់វ៉ាក់សាំងកូវីដពីចិន និងរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម