ប្តីត្រូវបង់លុយជាង៧ពាន់ដុល្លារ ឲ្យប្រពន្ធសម្រាប់ការងារដែលនាងធ្វើក្រោយរៀបការ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ប្តីត្រូវបង់លុយជាង៧ពាន់ដុល្លារ ឲ្យប្រពន្ធសម្រាប់ការងារដែលនាងធ្វើក្រោយរៀបការ

Published

on

នៅក្នុងសាលក្រមលើកដំបូងនៃករណីមិនធ្លាប់មាននៅក្នុងប្រទេសចិន តុលាការផ្នែកលែងលះ បានចេញបញ្ជាឲ្យបុរសម្នាក់បង់ប្រាក់ដល់អតីតប្រពន្ធរបស់គាត់ចំនួន ៥០,០០០យ័ន (៧,៧០០ ដុល្លារ) សម្រាប់កិច្ចការផ្ទះដែលនាងបានធ្វើ ក្នុងអំឡុងពេលរៀបការរយៈពេល៥ឆ្នាំ។

យោងតាមការចុះផ្សាយរបស់កាសែត South China Morning Post បានឲ្យដឹងថា Wang បានជួបប្តីរបស់នាងឈ្មោះ Chen កាលពីឆ្នាំ២០១០ ហើយអ្នកទាំងពីរបានរៀបការជាមួយគ្នានៅឆ្នាំ២០១៥។

ក្នុងឆ្នាំ២០១៨ ពួកគេបានចាប់ផ្តើមរស់នៅបែកគ្នា ដោយកូនប្រុសរបស់ពួកគេរស់នៅជាមួយ Wang។ កាលពីឆ្នាំមុន លោក Chen បានដាក់ពាក្យប្តឹងលែងលះគ្នានៅឯតុលាការមួយក្នុងទីក្រុងប៉េកាំង។

Wang បានចោទប្រកាន់ Chen ថាមានទំនាក់ទំនងស្នេហាជាមួយស្រីផ្សេង ហើយបានយល់ព្រមលែងលះនិងស្នើសុំចែកទ្រព្យសម្បត្តិ ព្រមទាំងសំណងផ្នែកហិរញ្ញវត្ថុ។ នាងនិយាយថា Chen មិនបានជួយបំពេញភារកិច្ចក្នុងផ្ទះនិងមើលថែកូនទេ។

តុលាការបានអនុញ្ញាតឲ្យលែងលះនិងផ្តល់សិទ្ធិដល់ Wang មើលថែកូន ។ លោក Chen ត្រូវបានបញ្ជាឲ្យបង់ប្រាក់ក្រោយលែងលះចំនួន២,០០០យ័ន (៣០៩ដុល្លារ) ក្នុងមួយខែ និងសំណងសម្រាប់ការងារផ្ទះដែលប្រពន្ធបានធ្វើកន្លងមក។

សាលក្រមនេះបានបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក លើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ដោយអ្នកខ្លះនិយាយថា សំណងគឺទាបពេកប៉ុន្តែអ្នកខ្លះទៀតលើកហេតុផលថា ការងារមិនគួរប្រៀបធៀបទៅនឹងការងារផ្ទះឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Zhong Wen មេធាវីការលែងលះ បាននិយាយថា សេចក្តីសម្រេចរបស់តុលាការគឺផ្អែកលើច្បាប់អាពាហ៍ពិពាហ៍ថ្មីរបស់ប្រទេសចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ខែមករា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ5 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ5 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ7 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ7 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services