Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបំប្លែងខ្លួនថ្មីមួយទៀតដែលរកឃើញនៅអាមេរិក បង្កការព្រួយបារម្ភខ្លាំងជាងមុន

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្ត្រ មានក្តីព្រួយបារម្ភកាន់តែខ្លាំងអំពីវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក។

ការសិក្សាចំនួនពីរដែលគ្រោងបញ្ចេញនាពេលឆាប់ៗនេះបានបង្ហាញថា វីរុសដែលក្រុមអ្នកជំនាញខាងមេរោគហៅថា B.1.427/B.1.429 មិនត្រឹមតែអាចចម្លងកាន់តែខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ California, San Francisco (UCSF) បានធ្វើតេស្តសំណាកមេរោគពីការផ្ទុះឡើងនាពេលថ្មីៗនេះនៅទូទាំងរដ្ឋ ហើយបានរកឃើញថា វីរុសបំប្លែងខ្លួនថ្មីកំពុងកើតមានជាទូទៅ។ វាមិនត្រូវបានគេរកឃើញនៅក្នុងសំណាកណាមួយទេ ចាប់ពីខែកញ្ញាមក ប៉ុន្តែនៅចុងខែមករា វាត្រូវបានគេរកឃើញនៅក្នុងពាក់កណ្តាលនៃសំណាកទាំងនោះ។

ការស្រាវជ្រាវនេះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងរបស់ខ្លួន ហើយមិនត្រូវបានបោះពុម្ពផ្សាយឬពិនិត្យមើលឡើងវិញទេ ព្រោះត្រូវការការងារបន្ថែមទៀត។

អ្នកវិទ្យាសាស្ត្រនិយាយថា វីរុសបំប្លែងខ្លួនថ្មីនេះ មានលំនាំនៃកំឡាយខុសពីវីរុសបំប្លែងខ្លួនដែលគេរកឃើញជាលើកដំបូងនៅចក្រភពអង់គ្លេសនិងអាហ្វ្រិកខាងត្បូង។ កំឡាយមួយរបស់វា អាចជះឥទ្ធិពលដល់ប្រូតេអ៊ីននៃកោសិកាវីរុសឆ្លង។

លោកវេជ្ជបណ្ឌិត Charles Chiu នាយករងមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រនៅ UCSF និងជាអ្នកដឹកនាំការសិក្សាបាននិយាយថា កំឡាយនេះអាចធ្វើឲ្យវីរុសកាន់តែមានប្រសិទ្ធភាពក្នុងការចូលទៅក្នុងកោសិកា ហើយបង្កើនការឆ្លងរបស់វា។

ក្រុមរបស់លោក Chiu ក៏បានរកឃើញភ័ស្តុតាងមួយចំនួនដែលបង្ហាញថា វាកាន់តែមានគ្រោះថ្នាក់ផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេបានសង្កេតឃើញពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃជំងឺ ដែលជាប់ទាក់ទងជាមួយនឹងវីរុសបំប្លែងខ្លួនថ្មីដែលរួមមានទាំងការកើនឡើងហានិភ័យនៃតម្រូវការអុកស៊ីសែនខ្ពស់ផងដែរ។

វីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ អាចបណ្តាលឲ្យមានផលវិបាកនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខថ្វីបើការឆ្លងកំពុងថយចុះនៅទូទាំងប្រទេស ហើយមនុស្សជាច្រើនកំពុងទទួលបានថ្នាំបង្ការក៏ដោយ។

អ្នកជំនាញផ្នែកសុខភាពសាធារណៈបារម្ភថា វីរុសថ្មីនេះមិនខ្លាចវ៉ាក់សាំងនោះទេ ដែលនេះជាមូលហេតុជំរុញឲ្យមានតម្រូវការទ្វេដងលើវិធានការសុវត្ថិភាពដូចជាការពាក់ម៉ាស់ គម្លាតសង្គមនិងចៀសវាងតំបន់ដែលមានមនុស្សច្រើន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម