Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដលើស ២៥ម៉ឺននាក់

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩នៅប្រទេសប្រេស៊ីល បានកើនលើស២៥០,០០០នាក់ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ទី២៥ខែកុម្ភៈម្សិលមិញនេះ, មួយឆ្នាំបន្ទាប់ពីករណីទីមួយត្រូវបានបញ្ជា​ក់នៅក្នុងប្រទេស ដែលកំពុងប្រឈមនឹងកង្វះវ៉ាក់សាំងនិងរលកទីពីរដ៏កាចសាហាវមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ជំងឺកូវីដ១៩បានសម្លាប់មនុស្សចំនួន២៥១,៤៩៨នាក់ នៅក្នុងប្រទេសប្រេស៊ីល ដែលជាចំនួនខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដែលកើនលើសកន្លះលាននាក់កាលពីថ្ងៃចន្ទ។

យោងតាមតួលេខរបស់ក្រសួងបានឲ្យដឹងថា​ នេះគឺជាសប្តាហ៍មានអ្នកស្លាប់ដោយសារជំងឺរាតត្បាតច្រើនបំផុតនៅក្នុងប្រទេសប្រេស៊ីល ដោយក្នុងរយៈពេល៧ថ្ងៃកន្លងមកនេះ ចំនួនអ្នកស្លាប់ជាមធ្យមប្រចាំថ្ងៃគឺ១,៤៤៩នាក់។

ព័ត៌មាននេះបានកើតឡើងមួយថ្ងៃ មុនពេលប្រទេសប្រេស៊ីលឈានដល់ខួបមួយឆ្នាំ ចាប់តាំងពីករណីវីរុសនេះ ត្រូវបានបញ្ជាក់ជាលើកដំបូងលើអ្នកជំនួញ Sao Paulo ម្នាក់ដែលវិលត្រឡប់មកពីប្រទេសអ៊ីតាលី។

ចាប់តាំងពីពេលនោះមក វីរុសកូវីដ១៩ បានរីករាលដាលពាសពេញប្រទេសអាមេរិកខាងត្បូងមួយនេះក្នុងសភាពដ៏ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសុក្រទី២៦ខែកុម្ភៈ ប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ចំនួន ១០,៣៩៣,៨៨៦ករណីនិងមានអ្នកជាសះស្បើយ ៩,៣២៣,៦៩៦នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ដោយសារតែកូវីដអត់លុយបង់ទឹកនិងភ្លើងវត្ត ព្រះសង្ឃដាច់ចិត្តចេញលក់ស្វាយ

ចុចអាន៖ ខណ្ឌឫស្សីកែវ​ រក​ឃើញ​អ្នក​​ឆ្លង​កូវីដ១៩ ចំនួនពីរ​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម