ព័ត៌មានអន្ដរជាតិ
ពលករចំណាកស្រុកជាង៦,៥០០នាក់ស្លាប់ អំឡុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធត្រៀម World Cup ២០២២នៅ កាតា
ពលករចំណាកស្រុកជាង៦,៥០០នាក់បានស្លាប់ ក្នុងអំឡុងពេលរៀបចំសម្រាប់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោករបស់ប្រទេសកាតា ក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ។
ជនចំណាកស្រុកជាមធ្យម១២នាក់មកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដែសនិងស្រីលង្កាបានស្លាប់ជារៀងរាល់សប្តាហ៍ ចាប់តាំងពីខែធ្នូឆ្នាំ២០១០មក នៅពេលប្រទេសកាតាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំពានរង្វាន់ FIFA World Cup លើកទី២២។
ការរកឃើញនេះ ត្រូវបានចងក្រងដោយ The Guardian ក្រោយពេលទទួលបានប្រភពពីរដ្ឋាភិបាល ប៉ុន្តែចំនួនអ្នកស្លាប់ពិតប្រាកដរបស់ពលករចំណាកស្រុក ត្រូវបានគេជឿថាខ្ពស់ជាងនេះឆ្ងាយណាស់ពីព្រោះ ពួកគេមិនរាប់បញ្ចូលតួលេខពីប្រទេសដែលបញ្ជូនពលករយ៉ាងច្រើនទៅកាតា ដូចជាហ្វីលីពីននិងកេនយ៉ានោះទេ។
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ប្រទេសមជ្ឈឹមបូព៌ាដែលមានប្រជាជនត្រឹមតែ២.៨លាននាក់មួយនេះ បានសាងសង់យ៉ាងឆាប់រហ័សនូវពហុកីឡាដ្ឋានថ្មីចំនួន៧ សាងសង់ផ្លូវក្រោមដី អាកាសយានដ្ឋាន ផ្លូវដែកនិងសូម្បីតែទីក្រុងថ្មីដើម្បីប្រែក្លាយទៅជាឋានសួគ៌បាល់ទាត់សម្រាប់រដូវក្តៅឆ្នាំ២០២២។
ប៉ុន្តែនៅពីក្រោយភាពស្រស់ស្អាតនេះ ពលករចំណាកស្រុកបានស៊ូទ្រាំធ្វើការក្រោមកម្តៅថ្ងៃយ៉ាងក្តៅហែង ហើយពេលយប់ ពួកគេត្រូវសម្រាកនៅក្នុងកន្លែងស្នាក់នៅដ៏គួរឲ្យភ័យខ្លាច។
ប្រទេសកាតា មានកម្លាំងពលកម្មចំណាកស្រុកប្រមាណ២លាននាក់ ដែលភាគច្រើនជាយុវជនមកពីទ្វីបអាហ្រ្វិក ឧបទ្វីបឥណ្ឌានិងចុងបូព៌ា។
វាត្រូវបានគេជឿជាក់ថា ពលករជាច្រើនប្រហែលជាស្លាប់ដោយសារតែអាកាសធាតុដ៏ក្តៅរបស់ប្រទេសកាតា ដោយពួកគេត្រូវធ្វើការរយៈពេល១០ម៉ោងនៅក្នុងសីតុណ្ហភាព រហូតដល់ទៅ៤៥អង្សាសេ។
អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍កាលពីឆ្នាំមុនថា ពលករចំណាកស្រុកនៅកាតា ប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ដោយសារកម្តៅ ក្នុងអំឡុងពេលធ្វើការហាលថ្ងៃ។
ធ្វើការក្រោមអាកាសធាតុក្តៅ ធ្វើឲ្យប្រព័ន្ធសរសៃឈាមបេះដូងតឹង ហើយអាចបណ្តាលឲ្យគាំងបេះដូងនិងផលវិបាកផ្សេងទៀត។
មូលហេតុសំខាន់ៗនៃការស្លាប់ក្នុងចំណោមពលករឥណ្ឌា នេប៉ាល់និងបង់ក្លាដែសគឺគ្រោះថ្នាក់ចរាចរណ៍ (១២ភាគរយ), គ្រោះថ្នាក់នៅកន្លែងធ្វើការ (៧ភាគរយ) និងការធ្វើអត្តឃាត (៧ភាគរយ)៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅថៃ ធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារក្នុងប្រទេសកំណើត
ចុចអាន៖ ធ្វើការអស់កម្លាំងពេក ពលករចំណាកស្រុកឥណ្ឌា១៣នាក់ដេកលើចិញ្ចើមផ្លូវ ត្រូវរថយន្តកិនស្លាប់
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ