Connect with us

ព័ត៌មានអន្ដរជាតិ

(វីដេអូ) ស្រ្តីម្នាក់ស្រាតខោក្នុងមកពាក់ធ្វើជាម៉ាស់កណ្តាលផ្សារទំនើប ពេលសន្តិសុខព្រមានបណ្តេញចេញ

បានផុស

នៅ

វាគឺជារឿងដ៏ហួសចិត្ត នៅពេលស្ត្រីដើរទិញអីវ៉ាន់ម្នាក់បានស្រាតខោក្នុងរបស់នាង ដើម្បីធ្វើជាម៉ាស់បន្ទាប់ពីត្រូវបានបុគ្គលិកហាងព្រមាននាង ព្រោះមិនពាក់ម៉ាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីដែលមិនបញ្ចេញឈ្មោះរូបនេះ ត្រូវបានគេថតជាប់នៅឯកណ្តាលផ្សារទំនើប Pick n Pay ក្នុងប្រទេសអាហ្រ្វិកខាងត្បូង បន្ទាប់ពីសន្តិសុខម្នាក់បានស្នើសុំឲ្យនាងពាក់ម៉ាស់។

នាងអះអាងថា នាងមិនមានម៉ាស់ទេ ប៉ុន្តែបន្ទាប់ពីសន្តិសុខគំរាមដេញនាងចេញពីផ្សារទំនើប នាងក៏បានស្រាតខោក្នុងដើម្បីយកមកពាក់ធ្វើជាម៉ាស់។

វីដេអូនេះត្រូវបានគេចែកចាយពេញបណ្តាញសង្គម Facebook ដោយអ្នកប្រើប្រាស់ម្នាក់បានសរសេរថា “នៅផ្ទះហើយទិញទំនិញតាមអនឡាញទៅ បើអ្នកមិនចូលចិត្តពាក់ម៉ាស់”។

អ្នកលេងអ៊ីនធឺណិតម្នាក់ទៀតបានបញ្ចេញមតិថា “រឿងនេះធ្វើឲ្យខ្ញុំឈឺ។ នាងដឹងអំពីច្បាប់ទូទាំងពិភពលោកហើយ។ យើងមានវីរុសធ្ងន់ធ្ងរហើយ នាងគិតថា ខោក្នុងនឹងជួយសង្រ្គោះនាង។ តើគ្រួសាររបស់អ្នកត្រូវគិតយ៉ាងដូចម្តេច?”។

កាលពីខែធ្នូឆ្នាំ២០២០ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានសង្កត់ធ្ងន់ថា ការមិនពាក់ម៉ាស់ជាសាធារណៈគឺជាបទល្មើសព្រហ្មទណ្ឌ។

លោកនិយាយថា “អ្នកដែលមិនពាក់ម៉ាស់ អាចត្រូវបានចាប់ខ្លួននិងកាត់ទោស”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងទទូចឲ្យប្រទេសអ្នកមាន កុំទិញវ៉ាក់សាំងកូវីដស្តុកទុកច្រើនពេក

ចុចអាន៖ ផ្សារ​ទំនើបអ៊ីអន(AEON)ដំណើរ​​ការធម្មតា​ ខណៈវិធានការ​សុខាភិ​បាល​ត្រូវអនុវត្ត​យ៉ាង​ប្រុង​ប្រយ័ត្ន​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម