Connect with us

ព័ត៌មានជាតិ

គម្រោង កសិកម្មខេត្តព្រះវិហារ អង្គការ ហ្គោ អ៊ែន ឌូ អន្តរជាតិ ជួយដល់សេចដ្ឋកិច្ចគ្រួសារក្នុងសង្គម

បានផុស

នៅ

 អង្គការ ហ្គោ អ៊ែន ឌូ អន្តរជាតិ ដែលមានទីស្នាក់ការកណ្ដាលនៅសាធារណៈរដ្ឋកូរ៉េ។​ អង្គការ ហ្គោ អ៊ែន ឌូ មានការគាំទ្រពី បាបូណា​ណុម​ (Babonanum)​ ដើម្បីជួយទៅដល់សហគមន៍ស្រម៉ូវ ដែលមានទីតាំងនៅក្នុង ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនក្នុងសហគមន៍អោយមានភាពរីកចម្រើន និងមានស្ថេរភាព តាមរយៈការធ្វើការដាំដុះចំការស្វាយចន្ទីក្នុងទំហំដី៦ហិចតាជូនទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះចំការស្វាយចន្ទីនេះគឺមានការជួយគ្រប់គ្រង និងមើលថែពីសំណាក់អង្គការ ហ្គោ អ៊ែន ឌូ ដោយផ្ទាល់ រួមនឹងការចូលរួមជាមួយសហករណ៍។ ជាក់ស្តែងក្នុងថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារអង្គការហ្គោ អ៊ែន ឌូ​ បានចុះពិនិត្យនៅចំការដោយផ្ទាល់ ក្នុងនោះមានការថតរូប វាស់កម្ពស់ ពិនិត្យស្ថានភាព និងសុខភាពកូនស្វាយចន្ទី។ ដោយសារ រដូវប្រាំង មានអាកាសធាតុប្រែប្រួល ដូច្នេះផ្លូវទៅចំការស្វាយចន្ទីធ្វើដំណើរដោយមានសភាពធម្មតា​ តែមានកន្លែងខ្លះទៀត មានចំណោតខ្ពស់ ទាប​នៅតាមដងផ្លូវ។

ក្នុងនោះដែរនៅថ្ងៃបន្ទាប់ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានការប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍ និងសមាជិកសហគមន៍ ដើម្បីជាការសួរសុខទុក្ខ មានទាំងការបង្រៀននូវវិធីថែរក្សា ការពារសុខភាព ការ​រក្សាគម្លាត ពាក់ម៉ាស​​ លាងសម្អាតដៃអោយបានញឹកញាប់ និងចែកជូន​ ម៉ាស​ អាល់កុលមួយចំនួនផងដែរ​ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។

លើសពីការពិនិត្យចំការស្វាយចន្ទី ការប្រជុំប្រចាំខែ និងការចែកម៉ាស់ និងអាកុល ក្រុមការងារអង្គការហ្គោ អ៊ែន ឌូ​ ក៏មានការចុះស្រង់មតិប្រចាំឆ្នាំ ពីស្ថានភាពសេដ្ឋកិច្ចប្រជាជននៅក្នុងភូមិ ចំការស្រម៉ូវ ដើម្បីពិនិត្យ និងប្រៀបធៀបស្ថានភាពរបស់ជីវភាពរបស់ពួកគាត់ធៀបទៅនឹងឆ្នាំមុនៗ។

បន្ទាប់ពីនោះក្រុមការងារអង្គការហ្គោ អ៊ែន ឌូ​ បានពិភាក្សាពីការទុកដាក់គ្រឿងផ្សំក្នុងការផលិត​ចេកឆាប ការថែទាំអនាម័យ រក្សានូវគុណភាព រសជាតិចេកឆាប អោយបានល្អ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម