Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានការណ៍ចុងក្រោយបំផុតនៅក្នុងប្រទេស មីយ៉ាន់ម៉ា

បានផុស

នៅ

មនុស្សយ៉ាងតិច១៨នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបបង្ហូរឈាមដោយប៉ូលិសទៅលើក្រុមបាតុករ អំឡុងការតវ៉ានិងភាពវឹកវរកាលពីចុងសប្តាហ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សចំនួន៣០នាក់ផ្សេងទៀត ត្រូវបានគេជឿថា រងរបួសនិង១,០០០នាក់ ត្រូវបានឃុំខ្លួននៅពេលប៉ូលិសចាប់ផ្តើមធ្វើសកម្មភាពឃោរឃៅបំផុត ប្រឆាំងនឹងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។

នៅឯសាលាពេទ្យក្នុងទីក្រុងយ៉ាំងហ្គោន ក្រុមវេជ្ជបណ្ឌិតនិងនិស្សិតដែលពាក់ឈុតមន្ទីរពិសោធន៍ពណ៌ស បានរត់គេចខ្លួននៅពេលប៉ូលីស គប់គ្រាប់បែកដៃទៅលើក្រុមបាតុករហើយមនុស្ស៥០នាក់ ត្រូវបានចាប់ខ្លួន។

អំពើហិង្សានេះកើតឡើង៤សប្តាហ៍ បន្ទាប់ពីរដ្ឋប្រហារយោធានៅក្នុងប្រទេសមួយដែលគេស្គាល់ពីអតីតថា ភូមា ដោយបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។

មនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវជាច្រើននៅក្នុងទីក្រុងនានា នៅក្នុងការតវ៉ាចុងក្រោយបំផុតប៉ុន្តែប៉ូលិសដែលគាំទ្រដោយទាហានបានធ្វើការបង្ក្រាប។

កងកម្លាំងសន្តិសុខ បានបើកការបាញ់ប្រហារបន្ទាប់ពីគ្រាប់បែកបំភាំងស្មារតី ឧស្ម័នបង្ហូរទឹកភ្នែកនិងការបាញ់ឡើងទៅលើអាកាស មិនអាចបំបែកហ្វូងមនុស្សបាន។

កាលពីម្សិលមិញ ការិយាល័យសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននិយាយថា មនុស្សយ៉ាងតិច១៨នាក់បានស្លាប់ ដោយភាគច្រើននៃការស្លាប់គឺបណ្តាលមកពីគ្រាប់កាំភ្លើងពិតដែលត្រូវបានបាញ់ទៅលើហ្វូងមនុស្ស។

លោកស្រី ស៊ូជី អាយុ៧៥ឆ្នាំ ត្រូវប្រឈមមុខនឹងការកាត់ក្តីរបស់តុលាការនៅថ្ងៃនេះបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់កូវីដ។

ការិយាល័យសិទ្ធិមនុស្ស UN បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឧស្ម័នបង្ហូរទឹកភ្នែកក៏ត្រូវបានគេរាយការណ៍ថា ត្រូវបានប្រើប្រាស់នៅតាមទីតាំងផ្សេងៗផងដែរ”។

អ្នកនាំពាក្យរបស់ខ្លួនលោក Ravina Shamdasani ត្រូវបានដកស្រង់សម្តីដែលនិយាយថា​ “យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលកំពុងកើនឡើង ប្រឆាំងនឹងការតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយសូមអំពាវនាវឲ្យយោធាបញ្ឈប់ការប្រើប្រាស់កម្លាំងប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី”។

វាអាចជាចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងពេលត្រឹមតែមួយថ្ងៃ ក្នុងចំណោមក្រុមអ្នកតវ៉ាដែលទាមទារឲ្យរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ឡើងកាន់អំណាចវិញបន្ទាប់ពីត្រូវបានបណ្តេញចេញ ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភៈ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្រោយបាតុករ ១៨ នាក់ស្លាប់ អាមេរិកត្រៀមវិធានការបន្ថែមប្រឆាំងយោធាមីយ៉ាន់ម៉ា

ចុចអាន៖ វីដេអូស្តែងៗ ប៉ូលិសមីយ៉ាន់ម៉ា បាញ់ប្រហារលើបាតុករ ស្លាប់១៨នាក់ម្សិលមិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម