Connect with us

ព័ត៌មានអន្ដរជាតិ

រឿងស្មានមិនដល់! ជាប់​ជយលាភី​​តាំង​ពី​អាយុ​១៦​ឆ្នាំ​ ដល់​អាយុ​៧៩​ឆ្នាំ​ទើប​ទទួល​បាន​លិខិត​បញ្ជាក់

បានផុស

នៅ

លោក Tom Ammiano ដែល​ជា​មេដឹក​នាំភេទ​ទី​៣​ដ៏​ល្បី​ម្នាក់​នៅ​សាន់ ហ្វ្រាន់​សិស្កូ សហរដ្ដឋ​អាមេរិក ជឿ​ថា ចរឹត​លក្ខណៈ​ដូច​​ស្រីរបស់​លោក​បានបណ្តាល​ឲ្យ​សាលា New Jersey ដែល​លោក​រៀន​មិន​​ផ្តល់​លិខិត​បញ្ជាក់​​ជយលាភី​របស់​លោក។

លោក​ជា​សិស្ស​ដែល​មាន​រាង​ស្គម មាន​ជំងឺ​ហឹត សំឡេង​ខុស​ប្លែក និង​មាន​អត្តចរឹក​ដូច​ស្ត្រី។ លោក​បាន​រក្សា​នៅ​ឆ្ងាយ​ពី​ក្រុម​កីឡាករ​បាល់ទាត់​ដែល​ឧហ្សាហ៍​ធ្វើ​បាប​​លោក​ ប៉ុន្តែ​នៅ​ពេល​សាលាកាតូលិក​​នៅ New Jersey បាន​បង្កើត​ក្រុម​រត់ប្រណាំង​មួយ​ លោក​ក៏​បាន​សម្រេច​ចូល​រួម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Ammiano ដែល​បាន​ធំ​ឡើង​ក្លាយ​ជា​អ្នក​ដឹក​នាំ​បុរស​ស្រឡាញ់​ដូច​គ្នា​​ដ៏​លេច​ធ្លោ និង​ល្បី​ល្បាញ​ម្នាក់​នៅ​ក្នុង​ប្រទេស  ជា​តារា​កំប្លែង​ភេទ​ទី​៣ និង​ជា​មន្ត្រីដែល​បាន​ជាប់​ឆ្នោត​ដ៏​លេច​ធ្លោ​ម្នាក់​នៅ​កាលីហ្វញ៉ា បាន​ស្វែង​យល់​ឃើញ​ថា លោក​ចូល​ចិត្ត​រត់​ចម្ងាយ​ឆ្ងាយ។ លោក​បាន​ជួយ​ក្រុម​របស់​លោកបាន​ឈ្នះ​ការ​ប្រកួត​ និង​នៅ​ឆ្នាំ​១៩៥៨ លោក​បាន​ឈ្នះ​ក្នុង​ការ​រត់​វគ្គ​ផ្តាច់​ព្រ័ត្រ​ចម្ងាយមួយ​ម៉ាយ​(​ជាង​១​គីឡូម៉ែត្រ)។

លោក​ប្រាប់​ថា ៖«នោះ​ជា​ជ័យជម្នះ​លើក​ដំបូង​ដែល​ខ្ញុំ​ស្ថិត​នៅ​លើ​គេ»។ លទ្ធផល​នោះ​មាន​គេ​ប្រាប់​គាត់​ថា ត្រូវ​ទទួល​បាន​លិខិត​បញ្ជាក់ជយលាភី​។ ពេល​នោះលោក​ពិត​ជា​រីក​រាយ​ខ្លាំង​ណាស់​ប្រៀប​ដូច​បាន​ឡើង​ឋាន​សួគ៌។

យ៉ាង​ណា​មុន​ពេល​ពិធី​ប្រគល់​រង្វាន់ លោក​ត្រូវ​បាន​គេ​បញ្ជាក់​ចុង​ថា លោក​មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ក្នុង​ចំណោម​ជយលាភី​ទេ។ បែប​ណា​ក្តី ​លោក Ammiano ដែល​មាន​អាយុ​១៦​ឆ្នាំ​មិន​ត្រូវ​បាន​គេ​ពន្យល់​ហេតុ​ផល​ច្បាស់​លាស់​ទេ។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនៅ​ពេល​ Ammiano ដែល​ឈាន​ដល់​វ័យ​៧៩​ឆ្នាំ​ក៏​បាន​ទទួលសារ​តាម​អ៊ីមែល​​មួយ​ពីសាលា​វិទ្យាល័យ​របស់​លោក Immaculate Conception High School នៅ Montclair រដ្ឋ New Jersey ដែល​​មាន​ខ្លឹម​សារ​ហួស​ចិត្តគឺ​បញ្ជាក់​ថា ទី​បំផុត លោក​ទទួល​បាន​លិខិត​បញ្ជាក់​ជយលាភី​​ពី​ការ​រត់​ប្រណាំងហើយ។

រឿង​រ៉ាវ​ដែល​បាន​ប្រែ​ប្រួល​នេះ​គឺ​បន្ទាប់​ពី​រយៈ​ពេល​៦​ទសវត្សរ៍​កន្លង​ទៅ ប្រធាន​នៅ​កាលីហ្វញ៉ា​ម្នាក់ គ្រូ​បង្វឹក​រត់​ប្រណាំង​អាយុ​៩០​ឆ្នាំ​ម្នាក់ និង​មន្ត្រី​សាលា​បាន​និយាយ​ថា ពួក​គេ​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កែ​កំហុស។

លោក Ammiano បាន​ធំ​ដឹង​ក្តី​នៅ Montclair ដែលមាន​ផ្ទះ​​នៅ​ជិត​ស្ថានីយ​សាំង Texaco។ ឪពុក​របស់​គាត់​ជា​អ្នក​បើក​រថយន្ត​ឈ្នួល និង​ម្តាយ​របស់​គាត់​ជាបុគ្គលិក​ហាង​កាហ្វេ​មួយ។ ដើម្បី​ជួយ​ចំណាយដល់​ឪពុក​ម្តាយ​​លើ​ការ​ទិញ​អាវ​យឹត​សម្រាប់​ការ​ចូល​រួម​រត់​ប្រណាំង​ លោក Ammiano បាន​ធ្វើ​ការ​ថែម​ម៉ោងជា​ក្មេង​ប្រុស​ស្តុក​ម្នាក់។

ដោយ​មិន​ទទួល​បាន​លិខិត​បញ្ជាក់ លោក​ពិត​ជា​អារម្មណ៍ខូច​ចិត្ត​ខ្លាំង​ណាស់​។ លោក​ថា ៖«ខ្ញុំ​មាន​អារម្មណ៍​អាម៉ាសយ៉ាង​ខ្លាំង»។

នៅ​ឆ្នាំ​១៩៥៩ ជា​ឆ្នាំ​ដែល​លោក​បាន​បញ្ចប់​ការ​សិក្សាស សង្គម​អាមេរិក​​បាន​រើស​អើង និង​ប្រកាន់​ភេទ​។ លោក​ Ammiano មិន​ដែល​បង្ហាញ​ជា​សាធារណៈ​ថា​គាត់​ជា​ភេទ​ទី​៣​​ឡើយនៅ​ពេល​រៀន​នៅ​វិទ្យាល័យ ប៉ុន្តែ​មនុស្ស​ច្រើន​ណាស់​បាន​ដឹង។

លោក​បាន​និយាយ​ថា លោក​មិន​ដែល​ប្រាប់​ឪពុក​ម្តាយ​ថា ជា​ខ្ទើយ​ទេ ប៉ុន្តែ​គ្មាន​កន្លែង​ត្រូវ​លាក់ ឬ​រត់​ទៅ​ពួន​នោះ​ទេ។

នៅ​ពេល​ក្រុម​រត់​ប្រណាំ​ស្រឡាញ់​រាប់​អាន​លោក​ខ្លាំង លោកក៏​បាន​ប្រាប់​រឿង​នេះ។ លោក​បាន​ចាំ​ថា គ្រូ​បង្វឹក​ម្នាក់​បាន​លើក​ទឹក​ចិត្ត​ដល់​មិត្ត​រួម​ក្រុម​ឲ្យ​លើក​ទឹក​ចិត្ត​ដល់​លោក និង​ជំរុញ​លោក​​ឲ្យ​ក្លាហាន។

លោក​បាន​និយាយ​ថា គ្មាន​នរណា​ម្នាក់​និយាយ​ពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​សាលា​រៀន​ទេ។ «ប្រសិន​បើ​យើង​ខ្ទើយ យើងនឹង​ឆ្គួត ដោយ​គេ​មើល​ងាយ»។ លោក Ammiano បាន​និយាយ​ថា ការ​បដិសេធ​នៃ​ផ្តល់​លិខិត​បញ្ជាក់​គឺ​ជា​ពេល​វេលា​ផ្លាស់​ប្តួរ​មួយ និង​ឥឡូវ​នេះ ​របួស​ស្នាម​យូរ​អង្វែង​ត្រូវ​បាន​ដក​ចេញ​ពី​ខ្លួន​របស់​លោក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ New York Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម