Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មែរម្នាក់ស្ថិតក្នុងចំណោមមនុស្ស៤២នាក់ ឆ្លងកូវីដ១៩ នៅថៃ

បានផុស

នៅ

ពលរដ្ឋខ្មែរម្នាក់ស្ថិតក្នុងចំណោមមនុស្ស៤២នាក់ ដែលប្រទេសថៃ រកឃើញថាឆ្លងជំងឺកូវីដ១៩។ នេះបើ យោង  តាម ការ ចេញ ផ្សាយ ពី គេហទំព័រ  Bangkok Post នៅ ថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសថៃបានបន្ថែមករណីឆ្លងជំងឺកូវីដ១៩ចំនួន ៤២ករណីទៀតនៅថ្ងៃអង្គារនេះ ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ទៅ២៦,០៧៣នាក់។

ការស្លាប់ថ្មីមួយករណីក៏ត្រូវបានរាយការណ៍ផងដែរ ដោយធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៨៤នាក់។

ក្នុងចំណោម៤២ករណីថ្មី មាន៣៩ករណីជាការឆ្លងក្នុងសហគមន៍ ហើយ៣ករណីគឺជាការនាំចូលពីបរទេស។

នៅថ្ងៃអង្គារនេះ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបាននិយាយថា អ្នកស្លាប់ចុងក្រោយគឺជាបុរសជនជាតិថៃវ័យចំណាស់អាយុ៩២ឆ្នាំម្នាក់ មានស្រុកកំណើតនៅខេត្ត Pathum Thani។ គាត់មានជំងឺទឹកនោមផ្អែម ជំងឺលើសឈាមនិងជំងឺបេះដូង។

ជាងពាក់កណ្តាលនៃការឆ្លងថ្មីគឺនៅក្នុងខេត្តសាមុតសាខន ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺកូវីដ១៩រលកទី២ របស់ប្រទេសថៃ។ ខេត្តជាប់ឆ្នេរសមុទ្រភាគពាយ័ព្យទីក្រុងបាងកកមួយនេះ បានកត់ត្រាការឆ្លងថ្មីចំនួន២៤ករណី ដោយក្នុងនោះមានជនជាតិថៃ១២នាក់ និងជនជាតិមីយ៉ាន់ម៉ា១២នាក់។

ខេត្ត Pathum Thani បានកត់ត្រាករណីថ្មីចំនួន៨ករណី ដោយក្នុងនោះមានជនជាតិថៃ៦នាក់ មីយ៉ាន់ម៉ាម្នាក់និងខ្មែរម្នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ វេជ្ជបណ្ឌិតជំនាញ៖ រោគសញ្ញាកូវីដ-១៩ អាចបន្តមានរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីធ្វើតេស្ត

ចុចអាន៖ រឿងមួយកុំធ្វើដាច់ខាត ក្រោយចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម