Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេង​ស្រី​សិស្ស​សាលា​នីហ្សេរីយ៉ា​​​រាប់​​រយ​នាក់​ត្រូវ​បាន​សង្គ្រោះ​ បន្ទាប់ត្រូវ​​បាន​ចាប់​ជំរឹត​

បានផុស

នៅ

ប្រភព​ពី​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ជា​សិស្ស​សាលា​​​រាប់​រយ​នាក់​ត្រូវ​បាន​ចាប់​ជំរឹត​នៅ​ប្រទេស​នីហ្សេរីយ៉ាត្រូវ​បាន​ជួយ​សង្គ្រោះ។

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ក្មេង​ស្រី​ចំនួន​២៩៧​នាក់​ត្រូវ​បានចាប់​ជំរឹត​ដោយ​ក្រុម​​បុរស​ប្រដាប់​​ដោយ​អាវុធ​ដែល​បានវាយ​ឆ្មក់​សាលា​​រៀន​រដ្ឋ​ Zamfara State នៅ​ភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា។ នេះ​​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ដែលប្រាប់​ដល់​ CNN។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yusuf Idris អ្នក​នាំ​ពាក្យប្រចាំ​តំបន់​បាន​និយាយ​កាល​ពី​​ថ្ងៃ​អង្គារ​ថា ក្មេង​ស្រី​ទាំង​នោះ​ត្រូវ​បាននាំ​យក​មក​វិញ​ដោយ​សុវត្ថិភាព​ ហើយត្រូវ​បាន​​រាប់​បញ្ចូល​ទាំង​អស់។ លោក​មិន​​បាន​ធ្វើ​អត្ថាធិប្បាយ​​​ទេ​នៅ​ពេល​សួរ​​ជុំ​វិញ​ការ​​បង់​ថ្លៃ​លស់​​​ប៉ុន្មាន​​ទើប​ដោះ​លែង​ពួក​គេ​វិញ​បាន។

ការ​ចាប់​ជំរឹត​ក្មេង​ស្រី​ទាំង​នេះ​ជា​ករណី​ថ្មី​បំផុត​នៅ​ក្នុង​ខ្សែ​ស្រឡាយ​នៃការ​ចាប់​ជំរឹត​ស្រដៀង​គ្នា​​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។ យ៉ាង​ហោច​ណាស់​មនុស្ស​៤២​នាក់​ត្រូវ​​ចាប់​ជំរឹត​ចេញ​ពី​សាលា​រៀន​រដ្ឋ​កាល​ពី​ខែ​មុន ហើយ​បន្ទាប់​មក​ក៏​ត្រូវ​បាន​ដោះ​លែង​វិញ។ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០​កន្លង​ទៅ ក្មេង​ប្រុស​៣០០​នាក់​ក៏​ត្រូវ​បាន​ចាប់​ជំរឹត តែ​ក្រោយ​មក​ត្រូវ​បាន​ដោះ​​លែង​វិញ។

ឧប្បត្តិ​ហេតុ​ទាំង​នេះ​បាន​កើត​ជា​បញ្ហា​អសន្តិសុខ​ដល់​សុវត្ថិភាព​សិស្សសាលា​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​នីហ្សេរីយ៉ា។

សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​តាម​បណ្តាញ​សង្គម​កាល​ពី​ថ្ងៃ​សុក្រ លោក Muhammadu Buhari ប្រធានាធិបតី​នីហ្សេរីយ៉ា​បាន​និយាយ​ថា ការ​ចាប់​ជំរឹត​ក្មេង​ស្រី​ទាំង​នោះ​គឺ​ជា​អមនុស្ស​ធម៌ និង​មិន​អាច​លើក​លែង​បាន។

លោក​ថា រដ្ឋបាល​របស់​លោក​នឹង​មិន​ចុះ​ចាញ់​នឹង​ការ​ឆក់​ប្លន់ ចាប់​ជំរឹត​​ដែល​មាន​គោល​ដៅលើសិស្ស​សាលា​​ដែល​គ្មាន​ទោស​ពៃរ៍ ហើយ​ចង់​បាន​ប្រាក់​រំលស់​ដ៏​ច្រើន​នោះ​ទេ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម