ទំនាស់រឿងគណបក្ស បាញ់សម្លាប់គ្នាក្នុងពិធីបុណ្យសព ផ្អើលពេញវត្ត ថៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ទំនាស់រឿងគណបក្ស បាញ់សម្លាប់គ្នាក្នុងពិធីបុណ្យសព ផ្អើលពេញវត្ត ថៃ

បានផុស

នៅ

ការបាញ់ប្រហារដោយកាំភ្លើងបានកើតឡើងក្នុងពិធីបុណ្យសពមួយ ដែលមានមនុស្សជាច្រើនចូលរួម ដោយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួស៤នាក់កាលពីយប់ថ្ងៃចន្ទទី១ខែមីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសមកពីប៉ុស្តិ៍ Photharam ត្រូវបានគេជូនដំណឹងអំពីការបាញ់បោះនេះ នៅម៉ោង៨យប់ថ្ងៃចន្ទក្នុងវត្ត Thamakham នៃអនុស្រុក Sam Reun។

ពួកគេបានឃើញជនរងគ្រោះមានរបួសចំនួន៥នាក់និង សម្បកគ្រាប់កាំភ្លើង .22 និង១១មីល្លីម៉ែត្រជាច្រើនគ្រាប់ នៅក្នុងសាលសម្រាប់រៀបចំពិធីបុណ្យសព។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែជនរងគ្រោះម្នាក់ឈ្មោះ Waraporn Niamraksa ត្រូវស្លាប់ដោយសាររបួស។

អ្នករងរបួសម្នាក់គឺមេអនុស្រុក Don Sai ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកស្លាប់គឺជាបេក្ខជនឈរឈ្មោះតំណែងចៅហ្វាយក្រុង Don Sai នៃស្រុក Photharam។

អ្នកនៅឯពិធីបុណ្យសពបានរាយការណ៍ប្រាប់មន្រ្តីថា ពួកគេបានឮស្នូរកាំភ្លើងជាច្រើនគ្រាប់នៅពេលម្ចាស់ដើមបុណ្យកំពុងអុជទៀននិងធូប។ អ្នកចូលរួមនិងព្រះសង្ឃ បានក្រាបទៅលើឥដ្ឋ។ សាក្សីជាច្រើនបានប្រាប់ប៉ូលិសថា គ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបាញ់ចេញពីក្រោយរូបព្រះពុទ្ធនៅក្នុងសាលរៀបចំពិធី។

ប៉ូលិសសន្និដ្ឋានថា ការបាញ់ប្រហារនេះបង្កឡើងដោយសារតែទំនាស់ពាក់ព័ន្ធរឿងគណបក្សក្នុងស្រុក។ ប៉ូលិសកំពុងប្រមូលភស្តុតាងនិងសម្ភាសន៍សាក្សី ដើម្បីតាមដានចាប់ខ្លួនជនសង្ស័យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Asian One

ចុចអាន៖ សាច់ញាតិ ឧក្រិដ្ឋជនម្នាក់មកធ្វើបុណ្យឲ្យជនល្មើស

ចុចអាន៖ ពីក្រោយ​រឿង​ប្លន់​ប្រដាប់​អាវុធ​មួយ​លាន​ដុល្លារ និង​តម្រុយ​ថ្មីៗ​ (វីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៧ ម៉ោង មុន

មាន​គណបក្ស​នយោបាយ​ចំនួន​៤ បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​បូកគោ

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ទទួល​បាន​បុរាណវត្ថុ​ពី​ព្រះសង្ឃ​គង់នៅ​វត្ត​រួត​ចំប៉ី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខេត្ត​កំពង់ធំ រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩​ថ្មី៦នាក់​ទៀត​ នៅថ្ងៃនេះ​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​អប់រំ​ ផ្តល់​ឧបត្ថម្ភ​ថវិកា​ដល់​បុគ្គលិក​អប់រំ​រស់នៅ​តំបន់​ក្រហម​ចំនួន​១២៩​នាក់

ចរាចរណ៏១០ ម៉ោង មុន

ម៉ូតូ​២​គ្រឿង ​បុក​គ្នា​លាន់​ដូច​រន្ទះ​ ស្ត្រី​ម្នាក់​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិន​ដឹង​ថា ​ស្លាប់​ ឬ រស់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services