Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! កងកម្លាំងមីយ៉ាន់ម៉ា បាញ់សម្លាប់បាតុករ៦នាក់ទៀត

បានផុស

នៅ

មនុស្សចំនួន៦នាក់ ត្រូវបានសម្លាប់នៅថ្ងៃពុធនេះ ខណៈកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បាញ់ទៅលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។

យោងតាមអ្នកជំនាញវេជ្ជសាស្ត្របាននិយាយប្រាប់ AFP តាមទូរស័ព្ទថា មនុស្ស៤នាក់ ត្រូវបានបាញ់សម្លាប់ក្នុងពេលតវ៉ានៅទីក្រុងមួយ កណ្តាលប្រទេសមីយ៉ាន់ម៉ា។

ក្រុមគ្រូពេទ្យបានប្រាប់ AFP ថា បាតុករពីរនាក់ផ្សេងទៀត បានស្លាប់នៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតលំដាប់ទី២របស់ប្រទេសនេះ។

គ្រូពេទ្យម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ជនរងគ្រោះម្នាក់នៅទីក្រុង Mandalay ត្រូវគេបាញ់ចំក្បាលនិងម្នាក់ទៀតចំដើមទ្រូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតវ៉ាក្នុងទីក្រុងភាគកណ្តាល Myingyan ក៏ប្រែក្លាយជាអំពើហិង្សាផងដែរ នៅពេលកងកម្លាំងសន្តិសុខ ប្រឈមមុខជាមួយក្រុមបាតុករ។

អំពើហិង្សាថ្ងៃពុធនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រជាជាតិអាស៊ីអាគ្នេយ៍ រួមទាំងអ្នកតំណាងយោធារបស់ប្រទេសមីយ៉ាន់ម៉ាលោក Wunna Maung Lwin ផងដែរបានពិភាក្សាគ្នាអំពីវិបត្តិនេះនៅក្នុងការប្រជុំតាមវីដេអូ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AFP

ចុចអាន៖ បែកធ្លាយ ឧបករណ៍យោធាមីយ៉ាន់ម៉ា ប្រើបង្ក្រាបបាតុករប្រឆាំងរដ្ឋប្រហារ

ចុចអាន៖ មើលហើយរន្ធត់! ថតជាប់ស្ដែងៗ និស្សិតបូលីវីប្រមូលផ្តុំគ្នាលើបង្កាន់ដៃជាន់ទី ៤ បាក់ធ្លាក់ស្លាប់ ៧ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម