Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូពេទ្យថៃចាក់បញ្ចូលទឹកបន្លំវ៉ាក់សាំងកូវីដដល់កងរក្សាសន្តិភាព UN នៅស៊ូដង់ខាងត្បូង

បានផុស

នៅ

មេបញ្ជាការយោធាថៃលោកឧត្តមសេនីយ៍ Chalermpol Srisawat បានបញ្ជាក់ថា វេជ្ជបណ្ឌិតកងទ័ពថៃបានចាក់បញ្ចូលទឹកដល់កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ដោយអះអាងថា វាជាវ៉ាក់សាំងផ្តាសាយដែលអាចការពារជំងឺកូវីដ ១៩ ។ ថ្នាំនេះបានចាក់បញ្ចូលទាហានចំនួន ២៧៣ នាក់ដោយគិតថ្លៃម្នាក់ៗចំនួន ៦០៧ បាត សម្រាប់ការចាក់វ៉ាក់សាំងក្លែងក្លាយនេះ ។

ក្រោយមកទាហានម្នាក់បានចាប់ផ្ដើមសង្ស័យ បន្ទាប់ពីបានកត់សម្គាល់ថាដបដែលត្រូវបានប្រើក្នុងការចាក់នេះមិនមានស្លាកសញ្ញាទេ ។ គាត់បានជូនដំណឹងដល់ថ្នាក់លើរបស់គាត់ ក្រោយរកឃើញថាដបនោះមានទឹកធម្មតា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងពេទ្យរបស់ UN បានស្នើឲ្យមន្រ្តីយោធាថៃបញ្ជូនវេជ្ជបណ្ឌិតរូបនោះត្រឡប់ទៅប្រទេសថៃវិញ ហើយក៏ជួយការពារកុំឲ្យមានឧប្បត្តិហេតុបែបនេះកើតឡើងម្តងទៀត ។

ភ្លាមៗវេជ្ជបណ្ឌិតរូបនោះបានវិលត្រឡប់មកវិញ ប៉ុន្តែគាត់មិនបានបំពេញកាតព្វកិច្ចនោះទេដូច្នេះកងទ័ពបានបណ្តេញគាត់ចេញ ហើយដកអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់គាត់ចេញផងដែរ ។

លោកឧត្តមសេនីយ៍ Chalermpol បានទទូចថាឧប្បត្តិហេតុនេះនឹងមិនប៉ះពាល់ដល់ទំនុកចិត្តរបស់អង្គការសហប្រជាជាតិចំពោះយោធាថៃទេ ។

អតីតគ្រូពេទ្យរូបនេះត្រូវបានគេរាយការណ៍ថាកំពុងធ្វើការនៅឡើយ ខណៈដែលឪពុកម្តាយរបស់គាត់និយាយថាគាត់មិនបានត្រឡប់ទៅផ្ទះវិញទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Asianone

ចុចអាន ៖ វីដេអូស្ដែងៗ ខ្មាន់កាំភ្លើងបាញ់ប្រហារលើក្បួនរថយន្តរបស់ UN សម្លាប់ឯកអគ្គរដ្ឋទូតអ៊ីតាលី

ចុចអាន ៖ ប្រមុខ UN ជំរុញរបបយោធាមីយ៉ាន់ម៉ា គោរពឆន្ទៈប្រជាជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម