Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក នឹងមាន​វ៉ាក់សាំង​​​កូវិដ​-​១៩គ្រប់គ្រាន់​ ដល់​មនុស្ស​ពេញ​វ័យ​ទាំង​អស់​ត្រឹម​ដាច់​​ខែ​ឧសភា

បានផុស

នៅ

សហរដ្ឋ​អាមេរិក​នឹង​មាន​វ៉ាក់សាំង​ការពារ​កូវិដ-១៩​​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ពេញ​វ័យ​ទាំង​អស់​នៅ​ត្រឹម​បំណាច់​ខែ​ឧសភា ខាង​មុខ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកប្រធានាធិបតី ចូ បៃដិន។

ពលរដ្ឋអាមេរិក​តម្រុង​ជួរ​ចាក់វ៉ាក់សាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​មាន​​រយៈ​ពេល​លឿន​ជាង​ពីរ​ខែ​​​តាម​ការ​រំពឹង​ទុក​ពី​មុន ប៉ុន្តែ​លោក ចៃ បៃដិន​ បានឲ្យ​ដឹង​ថា ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នេះ​ត្រូវ​តែ​​ពង្រីក ហើយ​ប្រជា​ជន​ជឿ​ជាក់​ថា​ នឹង​ទទួល​យក។ លោក​បាន​ព្រមាន​ប្រជា​ជន​ឲ្យ​​បន្ត​មាន​ការ​ប្រុង​ប្រយ័ត្ន ពី​ព្រោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នេះ​​នៅ​ឆ្ងាយ​​ដែល​ករណី​ផ្ទះ​​ខ្លាំង​អាច​​​កើត​ឡើង​​សា​ជា​ថ្មី។

ការ​ប្រុង​ប្រយ័ត្ន​របស់​លោក​​​ប្រធាធិបតី​គឺ​ផ្ទុយ​ពី​​រដ្ឋ​មួយ​ចំនួន​​ដែល​កំពុង​បន្ធូរ​បន្ថយ​ពី​ការ​រឹត​បន្តឹង​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ងើប​ឡើង​វិញ។

ទោះ​បី​ជា​​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​​ចំពោះ​ចំនួន​អ្នក​​ឆ្លង​ថ្មី ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក តួលេខ​ឆ្លង​៦៨ ០០០​ក្នុង​មួយ​ថ្ងៃ​ឥឡូវ​នេះ​បាន​ធ្លាក់​ចុះ​ កាល​ពី​នៅ​ថ្ងៃ​​ទី​៨ ខែ​មករា ឡើង​ខ្ពស់​បំផុត​៣០០ ០០០​​ករណី​ ​ដែល​​ការ​ធ្លាក់​ចុះ​នោះ​បាន​ថម​ថយ​វិញ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ផ្ទុះ​ឡើង​​ជា​ថ្មី។

តួលេខ​បង្ហាញ​ពី​ការ​វិវឌ្ឍ​កូវិដ-១៩នៅ​អាមេរិក

វ៉ាក់សាំង​ជាង​៧៦​លាន​ដូស​ត្រូវ​បាន​ប្រើ​​​លើ​ចំនួន​មនុស្ស​​១៥.៣​%​នៃ​ប្រជា​ជន​អាមេរិក​ ហើយ​សហរដ្ឋ​អាមេរិក​នៅ​តែ​ស្ថិត​លើ​ផ្លូវ​បំពេញ​​តាម​ការ​សន្យា​របស់​​លោក បៃដិន​ ដែល​​​ថា​ នឹង​នាំ​យក​ វ៉ាក់សាំង​ឲ្យ​បាន​ ១០០លាន​ដូស នៅ​ក្នុង​រយៈ​ពេល​១០០​ថ្ងៃ​ដំបូង​នៃ​ការ​កាន់​តំណែង​របស់​លោក។

ជា​រៀង​រាល់​ថ្ងៃ សហរដ្ឋ​អាមេរិក បាន​ចាក់​វ៉ាក់សាំង​អស់​ប្រមាណ​ ១.៧៤ លាន​ដូស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម