ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បញ្ចេញលទ្ធផលស៊ើបអង្កេតពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស
លទ្ធផលនៃការស៊ើបអង្កេតពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានបង្ហាញឲ្យដឹងហើយដោយក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០២៤។ នោះគឺថា លោក Haniyeh ត្រូវបានសម្លាប់ដោយគ្រាប់ផ្លោងរយៈចម្ងាយខ្លីមួយ ដែលធ្វើឡើងដោយប្រទេសអ៊ីស្រាអែល ហើយមានការគាំទ្រពីសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍តាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានបញ្ជាក់ថា រ៉ុកកែតដែលមានក្បាលគ្រាប់ទម្ងន់ ៧គីឡូក្រាម ត្រូវបានគេប្រើប្រាស់ ដើម្បីកំណត់ទីតាំងលំនៅដ្ឋានរបស់មេដឹកនាំក្រុមហាម៉ាសនៅរដ្ឋធានីតេហេរ៉ង់ កាលពីថ្ងៃពុធ ហើយបានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណា អ៊ីរ៉ង់មិនបានប្រាប់លម្អិតអំពីទីតាំងបង្កហេតុនោះទេ។ សេចក្ដីថ្លែងការណ៍ដដែល បានរៀបរាប់ទៀតថា៖ «សកម្មភាពនេះត្រូវបានរៀបចំ និងអនុវត្តដោយរបបក្រុម Zionist និងគាំទ្រដោយសហរដ្ឋអាមេរិក»។ បន្ថែមពីនេះ អ៊ីរ៉ង់ក៏បានអំពាវនាវឲ្យមានការសងសឹកផងដែរ ដោយថាការសងសឹកទៅលើអ៊ីស្រាអែលនឹងត្រូវធ្វើឡើងយ៉ាងខ្លាំងក្លានៅក្នុងពេលវេលាសមស្របណាមួយ។
មុនពេលត្រូវគេធ្វើឃាត លោក Haniyeh បានស្ថិតនៅក្នុងទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ដែលទើបជាប់ឆ្នោតថ្មីគឺលោក Masoud Pezeshkian។
ការសម្លាប់លោក Haniyeh បានបង្កឲ្យមានការភ័យខ្លាចក្នុងការរុញច្រានតំបន់មជ្ឈិមបូព៌ាចូលទៅក្នុងជម្លោះកាន់តែធំឡើង និងបង្ខំឲ្យអ៊ីរ៉ង់ និងអ៊ីស្រាអែល ប្រឈមមុខដាក់គ្នាដោយផ្ទាល់ ប្រសិនបើអ៊ីរ៉ង់ពិតជាសងសឹកមែន។
កាលពីខែមីនា អ៊ីស្រាអែលបានវាយប្រហារទៅលើប្រទេសស៊ីរី ហើយបានសម្លាប់ឧត្តមសេនីយអ៊ីរ៉ង់២នាក់។ មិនដល់២សប្ដាហ៍ផង គឺនៅដើមពីខែមេសា អ៊ីរ៉ង់បានសងសឹកវិញដោយបាញ់មីស៊ីល និងបង្ហោះដ្រូនរាប់រយគ្រឿងទៅលើអ៊ីស្រាអែល។ យ៉ាងណា ភាគីអ៊ីស្រាអែលបានអះអាងថា ខ្លួនស្ទាក់ចាប់សព្វាវុធទាំងនោះបានចំនួន៩៩ភាគរយ។ នេះគឺជាលើកទីមួយហើយដែលអ៊ីរ៉ង់បានបើកការវាយប្រហារយោធាដោយផ្ទាល់ទៅលើអ៊ីស្រាអែល ទោះបីជាភាគីទាំងសងខាងធ្លាប់ជាសត្រូវរាប់ទសវត្សរ៍មកហើយតាំងពីសម័យបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩។
អ៊ីរ៉ង់ប្រកាសមិនទទួលស្គាល់ប្រទេសអ៊ីស្រាអែល ហើយអ៊ីរ៉ង់បានគាំទ្រក្រុមសកម្មប្រយុទ្ធប្រឆាំងអ៊ីស្រាអែលជាច្រើន មានដូចជា ក្រុមហាម៉ាសនៅហ្គាហ្សា និងក្រុមហេសបូឡានៅលីបង់ ជាដើម៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


