ព័ត៌មានអន្ដរជាតិ
អាហ្វ្រិកខាងត្បូងកំពុងតាមប្រមាញ់ក្រពើច្រើនក្បាលដែលបានរត់ចេញពីកន្លែងចិញ្ចឹម
សត្វក្រពើមួយចំនួនដែលគេមិនដឹងចំនួនពិតប្រាកដកំពុងត្រូវគេតាមប្រមាញ់ បន្ទាប់ពួកវាបានរត់ចេញពីកសិដ្ឋានចិញ្ចឹមមួយកន្លែងនៅខេត្ត Western Cape នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
សត្វក្រពើប្រហែលជា២៧ក្បាលត្រូវបានចាប់យកមកវិញ ប៉ុន្តែមន្ត្រីបានប្រាប់ថា ពួកគេមិនដឹងថាតើចំនួនប៉ុន្មានក្បាលដែលពួកគេត្រូវស្វែងរកទៀត។
សត្វក្រពើទាំងនោះត្រូវបានគេជឿថា បានរត់ចេញតាមរបងដែលបានបាក់មួយនៅកសិដ្ឋានចិញ្ចឹមក្រពើមួយនៅ Bonnievale ហើយពួកគេប្រហលជាចូលទៅទន្លេ Breede River។
អ្នកស្រុកត្រូវបានគេប្រាប់ឲ្យមានការប្រុងប្រយ័ត្ន និងកុំទៅជិតទឹកដែលជាតំបន់បាត់ក្រពើទាំងនោះ។
អ្នកនាំពាក្យផ្នែកបរិស្ថាន CapeNature ប្រចាំតំបន់លោក Petro van Rhyn បាននិយាយថា ៖«ច្បាស់ណាស់ ក្រពើទាំងនោះគ្រោះថ្នាក់។ ពួកគេជាសត្វព្រៃ ទោះជាពួកគេស្ថិតនៅទីឃុំឃាំងក៏ដោយ។ អ្នកស្រុកត្រូវតែប្រុងប្រយ័ត្ន និងស្ថិតនៅឲ្យឆ្ងាយពីទន្លេ រហូតដល់ក្រពើទាំងនោះត្រូវបានចាប់យកមកវិញអស់»។
គេជឿថា សត្វក្រពើទាំងនោះមានប្រវែងប្រហែលជា១.៥ម៉ែត្រដែលបានរត់ចេញពីកសិដ្ឋានកាលពីថ្ងៃពុធ ទី៣ ខែមីនា។
ប៉ូលិសបានចាត់ក្រុមពិសេសមួយដើម្បីតាមប្រមាញ់សត្វក្រពើ និងបានកំពុងប្រនុយនៅក្នុងទ្រុងដាក់តាមមាត់ទន្លេក្នុងគោលបំណងឲ្យពួកវាចូលស៊ី ហើយចាប់យកមកវិញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ