ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនពង្រីកការកាន់កាប់ទឹកដីរុស្ស៊ី ខណៈរស្ស៊ីថាខ្លួនសម្លាប់ទ័ពអ៊ុយក្រែនជាង២៦០០នាក់
ខណៈពេលកងទ័ពអ៊ុយក្រែនបន្តរុលទៅមុខក្នុងសមរភូមិឆ្លងដែនចូលតំបន់ Kursk ទឹកដីរុស្ស៊ី ឈានចូលដល់ថ្ងៃទី១០ នៅថ្ងៃនេះ មន្ត្រីជាន់ខ្ពស់របស់វិមានប្រធានាធិបតី «ក្រឹមឡាំង» បានអះអាងពីការជាប់ពាក់ព័ន្ធរបស់បច្ចឹមប្រទេសក្នុងការរៀបផែនការវាយប្រហារដ៏កម្រនេះ។

អ៊ុយក្រែនបានអស់ការអត់ធ្មត់ក្នុងការវាយទប់ទល់ និងការវាយបកក្នុងសង្គ្រាមត្រឹមតែក្នុងទឹកដីខ្លួន ដោយប្តូរយុទ្ធសាស្រ្តវាយចូលទឹកដីរុស្ស៊ី និងកាន់កាប់ភូមិឋានជាច្រើនក្នុងតំបន់ Kursk ជាប់ព្រំដែនភាគខាងលិចប្រទេសរុស្ស៊ី។ យោងព័ត៌មានចុងក្រោយដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន The Guardian ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ទាហានរបស់លោកបានបន្តរុលទៅមុខនិងកាន់កាប់បានទាំងស្រុងនូវតំបន់ប្រជុំជន Sudzha ដែលមានប្រជាជនជាង៦០០០នាក់ ក្នុងខេត្ត Kursk។
ជាមួយគ្នានោះ ប្រមុខយោធាអ៊ុយក្រែនលោក Oleksandr Syrskyi បាននិយាយថា កងទ័ពអ៊ុយក្រែនបានបង្កើតទីបញ្ជាការយោធាក្នុងតំបន់ Kursk។
ការវាយប្រហារចូលទឹកដីរុស្ស៊ីដ៏មិននឹកស្មានដល់នេះ បានធ្វើឱ្យមន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំង លោក Nikolay Patrushev ជំនួយការប្រធានាធិបតីរុស្ស៊ី ចោទប្រកាន់លោកខាងលិចថា «បានជួយរៀបផែនការ»វាយប្រហាររុស្ស៊ី ស្របពេលដែលអ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានវិញ បានបង្ហាញពីផែនការផ្តល់កញ្ចប់ជំនួយយោធាបន្ថែមទៀតក្នុងប៉ុន្មានថ្ងៃខាងមុខ។
លោក Nikolay Patrushev បានច្រានចោលការអះអាងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពីការមិនជាប់ពាក់ព័ន្ធក្នុងបញ្ហានេះ។ យោងការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS។
ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Nikolay Patrushev ក៏បានចោទប្រកាន់អង្គការ NATO ថាបានជួយរៀបផែនការវាយប្រហារនេះ។ លោក អះអាងដែរថា បណ្តាប្រទេសណាតូបានបញ្ជូនអាវុធ និងគ្រូបង្រៀនយោធាទៅកាន់អ៊ុយក្រែន ដោយពួកគេបន្តផ្តល់ឱ្យពួកគេនូវទិន្នន័យស៊ើបការណ៍សម្ងាត់។

ភាគីរុស្ស៊ីជម្លៀសប្រជាជនជាង៧២០នាក់ត្រឹមតែ១ថ្ងៃទី១៥ខែសីហាដើម្បីរកកន្លែងសុវត្ថិភាព ហើយ TASS បានដកស្រង់ទិន្នន័យរបស់ក្រសួងការពារជាតិរុស្ស៊ីដែលផ្សាយថា ទីក្រុងកៀវបានបាត់បង់កងទ័ពរហូតដល់ ២៦៤០នាក់ រថក្រោះ៣៧គ្រឿង រថពាសដែក៣២ គ្រឿង ចាប់តាំងពីការចាប់ផ្តើមវាយចូលសមរភូមិ Kursk។
ទោះជាបែបណា ពេលបើកការវាយបកចូលទឹកដីរុស្ស៊ី ភាគីអ៊ុយក្រែនថា ខ្លួនបានប្រើប្រាស់កម្លាំងកងទ័ពប្រហែល១០០០នាក់ចូលទឹកដីរុស្ស៊ី៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


