ព័ត៌មានអន្ដរជាតិ
ទោះមានអ្នកស្លាប់ច្រើនបំផុតដោយសារកូវីដ តែប្រធានាធិបតីប្រេស៊ីលបែរជានិយាយបែបនេះទៅវិញ
បន្ទាប់ពីការស្លាប់ដោយសារជំងឺកូវីដ ១៩ ជាកំណត់ត្រារយៈពេល ២ ថ្ងៃជាប់គ្នាក្នុងប្រទេសប្រេស៊ីល លោកប្រធានាធិបតី Jair Bolsonaro កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា បានប្រាប់ប្រជាជនប្រេស៊ីលឲ្យ ឈប់ “យំរហេមរហាម” នៅក្នុងសុន្ទរកថាចុងក្រោយរបស់លោកដែលនៅតែមិនគោរពវិធានការណ៍រក្សាគម្លាត និងនិយាយមើលងាយពីភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាតនេះ ។
លោក Bolsonaro បានប្រាប់ហ្វូងមនុស្សនៅក្នុងព្រឹត្តិការណ៍មួយថា “ការរអ៊ូរទាំ និងយំរហេមរហាមគឺគ្រប់គ្រាន់ហើយ ។ តើយើងនឹងយំដល់ពេលណាទៀត? ។ តើអ្នកនឹងស្នាក់នៅផ្ទះ និងបិទអ្វីៗទាំងអស់បានយូរប៉ុណ្ណា? គ្មាននរណាម្នាក់អាចទ្រាំបានទៀតទេ។ យើងសោកស្តាយចំពោះការស្លាប់នេះម្តងទៀត ប៉ុន្តែយើងត្រូវការដំណោះស្រាយ” ។
រលកទី ២ នៃករណីឆ្លងជំងឺកូវីដ ១៩ ដែលកំពុងហក់ឡើងរបស់ប្រទេសប្រេស៊ីលបានបង្កឲ្យមានការរឹតត្បិតថ្មីៗនៅក្នុងរដ្ឋធានី Brasilia និងទីក្រុងធំបំផុតរបស់ខ្លួនគឺ Sao Paulo ខណៈទីក្រុងទេសចរណ៍ Rio de Janeiro កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសបំរាមគោចរនៅទូទាំងទីក្រុង និងពេលវេលាបិទភោជនីយដ្ឋានជាដើម ។
ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃពុធថា ប្រទេសប្រេស៊ីលមានការស្លាប់ថ្មីដោយសារជំងឺកូវីដ ១៩ ចំនួន ១,៩១០ នាក់ និងឆ្លង ៧១,៧០៤ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ។
គួរបញ្ជាក់ថា ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ខ្ពស់បំផុតទី ២ លើពិភពលោកក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បន្ទាប់ពីសហរដ្ឋអាមេរិកពោលរហូតមកដល់ពេលមានអ្នកស្លាប់សរុបចំនួន ២៦១,១៨៨ នាក់ និងមានអ្នកឆ្លង ១០,៧៩៦,៥០៦ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង