Connect with us

ព័ត៌មានអន្ដរជាតិ

ឪពុកកាត់ក្បាលកូនស្រី រួចកាន់ដើរបង្ហាញតាមផ្លូវព្រោះមិនពេញចិត្តស្នេហាជាមួយមិត្តប្រុសនៅ ឥណ្ឌា (មានវីដេអូ)

បានផុស

នៅ

បុរសកូនបួន បានកាត់ក្បាលកូនស្រីអាយុ១៧ឆ្នាំរបស់គាត់ ហើយកាន់ដើរបង្ហាញតាមផ្លូវពីព្រោះគាត់មិនយល់ព្រមឲ្យកូនស្រីមានមិត្តប្រុស។

អ្នកស្រុកបានប្រទះឃើញលោក Sarvesh Kumar ដើរកាន់ក្បាលនៅក្នុងភូមិ Pandetara នៃរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣ខែមីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាត់កំពុងធ្វើដំណើរទៅកាន់ប៉ុស្តិ៍ប៉ូលិស បន្ទាប់ពីកាត់ក្បាលកូនស្រីរបស់គាត់ ដែលការសម្លាប់នេះត្រូវបានគេហៅថា សម្លាប់ដើម្បីកិត្តិយស។

ទូរទស្សន៍ NDTV រាយការណ៍ថា លោក Kumar បានសារភាពថា គាត់ពិតជាបានកាត់ក្បាលកូនស្រីមែន ដោយមានអារម្មណ៍មិនពេញចិត្តចំពោះទំនាក់ទំនងរបស់នាងជាមួយមិត្តប្រុស។

គាត់ក៏បានអះអាងដែរថា គាត់នឹងសម្លាប់គូស្នេហ៍របស់នាងដូចគ្នា ប្រសិនបើគាត់រកឃើញ។

ប៉ូលិសបានរកឃើញសាកសពកូនស្រីរបស់គាត់នៅក្នុងផ្ទះ ហើយបានបញ្ជូនទៅធ្វើកោសល្យវិច័យ។

យោងតាមទិន្នន័យរបស់ការិយាល័យឧក្រិដ្ឋកម្មជាតិបានឲ្យដឹងថា រដ្ឋ Uttar Pradesh បានកត់ត្រានូវឧក្រិដ្ឋកម្មប្រឆាំងនឹងស្ត្រីខ្ពស់បំផុតក្នុងឆ្នាំ២០១៩។

រដ្ឋនេះក៏បានកត់ត្រានូវបទឧក្រិដ្ឋខ្ពស់បំផុតលើកុមារផងដែរ ពោលគឺមានចំនួន៧,៤៤៤ករណីបន្ទាប់មកគឺរដ្ឋ Madhya Pradesh មាន៦.៥០៣ករណីនិង Maharashtra មាន៦.៤០២ករណី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មិនញញើតដៃ! ក្រុម IS កាត់ក្បាលមនុស្សជាង ៥០ នាក់នៅប្រទេសម៉ូហ្សំប៊ិក

ចុចអាន៖ ក្មេងស្រីពិការអាយុ១២ឆ្នាំត្រូវបងជីដូនមួយរំលោភរួចកាត់ក្បាលនិងយកសាកសពទៅបោះចោល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម