Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង EpiVacCorona របស់រុស្ស៊ីអនុញ្ញាតឲ្យប្រើប្រាស់លើមនុស្សអាយុលើស ៦០ ឆ្នាំ

បានផុស

នៅ

វ៉ាក់សាំងការពារជំងឺកូវីដ EpiVacCorona របស់រុស្ស៊ីត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់មនុស្សវ័យចំណាស់ដែលមានអាយុ ៦០ ឆ្នាំឡើងទៅ ។ នេះបើយោងតាមអង្គការឃ្លាំមើលការការពារសិទ្ធិអ្នកប្រើប្រាស់ជាតិ Rospotrebnadzor បានឲ្យដឹងនៅថ្ងៃសុក្រនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងដែលបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវរដ្ឋនៃជំងឺឆ្លង និងជីវសាស្ត្រត្រូវបានគេបង្ហាញថាផ្តល់ការការពាររយៈពេលមួយឆ្នាំប្រឆាំងនឹងជំងឺកូវីដ ១៩ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Rospotrebnadzor បាននិយាយថា ជាលទ្ធផលនៃការសិក្សាដែលបានបញ្ជាក់ពីភាពស៊ាំនឹងវ៉ាក់សាំង និងសុវត្ថិភាពសម្រាប់អ្នកជំងឺវ័យចំណាស់ វ៉ាក់សាំង EpiVacCorona ត្រូវបានអនុម័តឲ្យប្រើប្រាស់លើមនុស្សដែលមានអាយុលើស ៦០ ឆ្នាំ ។

អាជ្ញាធររុស្ស៊ីបានប្រកាសកាលពីដើមខែនេះថា ប្រទេសនេះបានផលិតវ៉ាក់សាំង EpiVacCorona ចំនួន ៨០,០០០ ដូសរួចហើយ ។

ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ ប្រទេសរុស្ស៊ីបាននាំមុខក្នុងការប្រកួតប្រជែងដើម្បីបង្កើតវ៉ាក់សាំងដោយបង្កើតបានវ៉ាក់សាំងចំនួនបីផ្សេងគ្នាគឺ Sputnik V ដែលត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថាន Gamaleya របស់ទីក្រុងមូស្គូ វ៉ាក់សាំង EpiVacCorona ដោយមជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្ត្រ Vector Virology នៅតំបន់ ​Siberia និងវ៉ាក់សាំង CoviVac របស់វិទ្យាស្ថានស្រាវជ្រាវ Chumakov ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ត្រៀមខ្លួនសហការជាមួយអាស៊ាន ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

ចុចអាន ៖ ក្តៅគគុក! រុស្ស៊ី ព្រមានសងសឹកហើយប្រាប់អាមេរិក “កុំប្រលែងជាមួយភ្លើង”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម