ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងម៉ាឡេស៊ី លិចចូលសមុទ្រ សង្ស័យបណ្ដាលមកពីប៉ះទង្គិចនឹងអ្វីម្យ៉ាងនៅក្រោមទឹក
នាវាចម្បាំងល្បឿនលឿនដែលជាកម្មសិទ្ធិរបស់កងទ័ពជើងទឹកម៉ាឡេស៊ី បានលិចនៅឆ្នេរសមុទ្រនៃរដ្ឋ Johor កាលពីចុងសប្តាហ៍ បន្ទាប់ពីមានការសង្ស័យថាបានបើកបុកជាមួយវត្ថុម្យ៉ាងនៅក្រោមទឹក។

នាវាចម្បាំង KD Pendekar បានជួបប្រទះនឹងបញ្ហាជន់លិចយ៉ាងធ្ងន់ធ្ងរ ដោយសារតែការធ្លាយដែលត្រូវបានគេរកឃើញដំបូងនៅក្នុងបន្ទប់ម៉ាស៊ីននៃនាវាចម្បាំង កាលពីថ្ងៃទី២៥ខែសីហា។ កងទ័ពជើងទឹកម៉ាឡេស៊ី បាននិយាយថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់នាវិកក្នុងការគ្រប់គ្រង និងរក្សាលំនឹងក៏ដោយ នាវានៅតែត្រូវបានលិចទាំងស្រុងនៅម៉ោង៣និង៥៤នាទីរសៀលថ្ងៃអាទិត្យ។
កងទ័ពជើងទឹក បានរៀបរាប់ថា «កិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះនាវាកំពុងដំណើរការនៅឡើយ» ដោយបន្ថែមថាវាបានលិចនៅចម្ងាយប្រហែល ៣,៧៤គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃភូមិ Tanjung Penyusop។
កងទ័ពជើងទឹក បានបញ្ជាក់ទៀតថា មិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួសនោះទេ ដោយសមាជិកនាវិកទាំង៣៩នាក់ត្រូវបានជួយសង្គ្រោះ មុនពេលដែលនាវានោះលិចចូលទៅក្រោមសមុទ្រ។ ក្រុមនាវិកត្រូវបានបញ្ជូនទៅមូលដ្ឋានទ័ពជើងទឹក KD Sultan Ismail ដែលនៅក្បែរនោះ។
ក្រុមប្រឹក្សាស៊ើបអង្កេតពិសេសមួយត្រូវបានបង្កើតឡើង ដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃការលេចធ្លាយនេះ។ ក្រុមត្រួតពិនិត្យបរិស្ថានក៏ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុផងដែរ។
នាវាចម្បាំង KD Pendekar ដែលជានាវាវាយប្រហារល្បឿនលឿនលំដាប់ Handalan ត្រូវបានដាក់ឲ្យដំណើរការក្នុងកងនាវាម៉ាឡេស៊ីនៅថ្ងៃទី២៧ខែកក្កដាឆ្នាំ១៩៧៩។ វាគឺជានាវាមួយក្នុងចំណោមនាវាចំនួន៤គ្រឿង ដែលត្រូវបានសាងសង់ដោយរោងចក្រផលិតកប៉ាល់ Kalskrona Varvet របស់ប្រទេសស៊ុយអែត។
KD Pendekar មានប្រវែង ៤៣,៦ម៉ែត្រ ហើយបានបំពាក់កាំភ្លើងធំ Bofors ប្រវែង៥៧មិល្លិម៉ែត្រ កាំភ្លើងធំប្រវែង៤០មិល្លិម៉ែត្រ និងមីស៊ីលប្រឆាំងនាវា Exocet៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


