កូវីដនៅ ប៉ារ៉ាហ្គាយ កាន់តែធ្ងន់ធ្ងរ ដល់ថ្នាក់អស់ថ្នាំព្យាបាលអ្នកជំងឺ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កូវីដនៅ ប៉ារ៉ាហ្គាយ កាន់តែធ្ងន់ធ្ងរ ដល់ថ្នាក់អស់ថ្នាំព្យាបាលអ្នកជំងឺ

Published

on

បុគ្គលិកសុខាភិបាលប៉ារ៉ាហ្គាយ បាននិយាយថា មន្ទីរពេទ្យអស់ថ្នាំព្យាបាលអ្នកជំងឺកូវីដ១៩ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសប៉ារ៉ាហ្គាយ បានចុះបញ្ជីករណីឆ្លងវីរុសកូវីដ១៩ជាង ១៦៥,០០០ករណី និងមានអ្នកស្លាប់ប្រហែល៣,២០០នាក់។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Hernan Martinez បាននិយាយថា “យើងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ”។

ការកើនឡើងជាលំដាប់នៃករណីឆ្លងជំងឺកូវីដ១៩ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឲ្យប្រព័ន្ធសុខាភិបាលរបស់ប្រទេសឈានដល់ការដួលរលំ។ លើសពីនេះទៀត ការផ្គត់ផ្គង់វ៉ាក់សាំងមានភាពយឺតយ៉ាវខណៈទិន្នន័យចុងក្រោយបង្ហាញថា ប្រជាជនតិចជាង០,១ភាគរយបានទទួលការចាក់ថ្នាំបង្ការ។

ប្រទេសប៉ារ៉ាហ្គាយដែលមានប្រជាជនជាង៧លាននាក់ ទទួលបានវ៉ាក់សាំង Sputnik V របស់រុស្ស៊ីត្រឹមតែ៤,០០០ដូសប៉ុណ្ណោះ ហើយវ៉ាក់សាំងនេះ បច្ចុប្បន្នត្រូវបានបម្រុងទុកសម្រាប់បុគ្គលិកសុខាភិបាលជួរមុខ។

ប្រធានាធិបតីនៃប្រទេសនេះ បានបណ្តេញរដ្ឋមន្រ្តីចំនួនបីរូបចេញពីតំណែង ជាការឆ្លើយតបទៅនឹងបាតុកម្មហិង្សា ជុំវិញការដោះស្រាយរបស់រដ្ឋាភិបាលចំពោះជំងឺរាតត្បាតកូវីដ១៩។

លោក Mario Abdo Benítez បាននិយាយថា រដ្ឋមន្រ្តីក្រសួងអប់រំនិងកិច្ចការស្ត្រី និងអគ្គសេនាធិការរបស់គាត់ត្រូវបានជំនួសតំណែង។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលាលែង កាលពីថ្ងៃសុក្រ។

គណបក្សប្រឆាំង ចង់ឲ្យលោក Abdo លាលែងពីតំណែង និងរៀបចំការបោះឆ្នោតថ្មីដោយ ពួកគេបានចោទប្រកាន់រដ្ឋាភិបាលស្តាំនិយមរបស់លោក ពីបទអំពើពុករលួយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC, DW

ចុចអាន៖ នៅតែធ្ងន់ធ្ងរ! ២៤ម៉ោងចុងក្រោយ ប្រេស៊ីល មានអ្នកស្លាប់១,៥៥៥នាក់ទៀតដោយសារកូវីដ

ចុចអាន៖ ពលករថៃជិត២ម៉ឺននាក់នៅម៉ាឡេស៊ី វិលត្រឡប់មកផ្ទះវិញដោយសារវិបត្តិកូវីដ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ36 mins ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ57 mins ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ1 hour ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

ព័ត៌មានជាតិ2 hours ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

ព័ត៌មានជាតិ3 hours ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services