ក្រុមបាតុករមួយចំនួនត្រូវបានចាប់ខ្លួន បន្ទាប់ពីការតវ៉ាក្រោយថ្ងៃបោះឆ្នោតនៅទីក្រុង Manhattan – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមបាតុករមួយចំនួនត្រូវបានចាប់ខ្លួន បន្ទាប់ពីការតវ៉ាក្រោយថ្ងៃបោះឆ្នោតនៅទីក្រុង Manhattan

Published

on

ក្រុមបាតុករមួយចំនួនត្រូវបានចាប់ខ្លួន បន្ទាប់ពីអ្នកចូលរួមរាប់រយនាក់បានធ្វើបាតុកម្មតវ៉ាក្រោយថ្ងៃបោះឆ្នោតនៅទីក្រុង Manhattan នៃរដ្ឋ New York ហើយសកម្មជនមួយចំនួនបានដុតភ្លើង និងប៉ះទង្គិចគ្នាជាមួយវត្តមានប៉ូលិសយ៉ាងច្រើននៅក្នុងតំបន់នោះ ។

ក្រុមបាតុករក្នុងតំបន់បានប៉ាន់ប្រមាណថា ការប្រមូលផ្តុំគ្នានេះគឺដើម្បីតាមដានការរាប់សន្លឹកឆ្នោតដែលបានចាប់ផ្តើមនៅទីក្រុង Manhattan និងរដ្ឋដែលនៅសេសសល់ផ្សេងទៀតកាលពីរសៀលថ្ងៃពុធនិងបន្តរហូតដល់ពេលល្ងាចដោយមានក្រុមបាតុករប្រមាណ ៤០០ ឬ ៥០០ នាក់ ។

ទោះយ៉ាងណាសកម្មភាពនេះមើលទៅហាក់ដូចជាគ្មានឧប្បត្តិហេតុអ្វីកើតឡើងធ្ងន់ធ្ងរនោះទេ ខណៈដែលហ្វូងមនុស្សជាច្រើនបានអនុញ្ញាតឲ្យដើរក្បួនតាមដងផ្លូវជាមួយនឹងការលើកបដា និងផ្លាកសញ្ញាឲ្យរាប់សន្លឹកឆ្នោតសាជាថ្មី ប៉ុន្តែបាតុកម្មនេះបានធ្វើឲ្យបរិយាកាសតានតឹងកាន់តែខ្លាំងនៅក្រោយថ្ងៃបោះឆ្នោត ។

យោងតាមគេហទំព័រ Gothamist បានឲ្យដឹងថា ក្រុមអ្នកតវ៉ាដែលបានប្រមូលផ្តុំគ្នានៅឧទ្យាន Washington Square ក្នុងតំបន់ Lower Manhattan ត្រូវបានប៉ះទង្គិចគ្នាជាមួយប៉ូលិសរាប់រយនាក់ និងស្ថិតក្រោមការឃ្លាំមើលពីឧទ្ធម្ភាគចក្រប៉ូលិសផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ លោក Joe Biden និយាយថា លោកបានឈ្នះសម្លេងឆ្នោតច្រើនជាងបេក្ខជនណាៗទាំងអស់

ចុចអាន ៖ ភាពតានតឹងកំពុងកើនឡើងខ្លាំងនៅរដ្ឋ Nevada ដែលកំណត់ការចាញ់ឈ្នះ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម