Connect with us

ព័ត៌មានអន្ដរជាតិ

រថភ្លើងធ្លាក់ផ្លូវនៅប៉ាគីស្ថាន ស្លាប់និងរបួសមនុស្សជាង៤០នាក់

បានផុស

នៅ

ក្រុមមន្រ្តីបាននិយាយថា ទូចំនួន៨របស់រថភ្លើងមួយគ្រឿងដែលកំពុងធ្វើដំណើរទៅទីក្រុង Lahore បានធ្លាក់ផ្លូវនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃអាទិត្យដោយបណ្តាលឲ្យអ្នកដំណើរម្នាក់ស្លាប់ និង៤០នាក់ផ្សេងទៀតរងរបួស។

មន្ត្រីផ្លូវដែកលោក Kamran Lashari បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងនៅចន្លោះស្ថានីយ៍ Rohri និង Sangi ក្នុងខេត្ត Sindh ហើយបណ្តាលឲ្យមានការផ្អាកចរាចរណ៍រថភ្លើងជាបណ្តោះអាសន្ន នៅក្នុងទិសដៅទាំងពីរ។

គេមិនទាន់ដឹងច្បាស់ពីអ្វីដែលបណ្តាលឲ្យហេតុការណ៍នេះកើតឡើងនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lashari បាននិយាយថា ទូចំនួន៨នៃរថភ្លើងមាន១៨ទូដែលធ្វើដំណើរចេញពីទីក្រុង Karachi ទៅកាន់ទីក្រុង Lahore បានធ្លាក់ផ្លូវ ហើយ៦ទូបានធ្លាក់ចូលទៅក្នុងប្រឡាយរាក់។

មន្ត្រីផ្នែកជួយសង្គ្រោះលោក Muhammad Arshad បាននិយាយថា ភាពងងឹតនិងទីតាំងដាច់ស្រយាល បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ លោកបានឲ្យដឹងថា សាកសពរបស់ស្ត្រីដែលស្លាប់ និងអ្នកដំណើរដែលរងរបួសចំនួន៤០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ក្បែរនោះ។ គេមិនទាន់ដឹងច្បាស់ថាតើ មានអ្នកដំណើរប៉ុន្មាននាក់នៅលើរថភ្លើងទេ។

រដ្ឋមន្ត្រីក្រសួងផ្លូវដែកលោក Azam Sawati បានប្រាប់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកថា គ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេត ហើយរដ្ឋាភិបាលនឹងផ្តល់សំណងជាទឹកប្រាក់ដល់ស្ត្រីដែលស្លាប់និងអ្នករងរបួសទាំងអស់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AP

ចុចអាន៖ រថភ្លើងរត់ធ្លាក់ផ្លូវតែត្រូវរូបចម្លាក់កន្ទុយត្រីបាឡែនសង្គ្រោះ កុំអី…

ចុចអាន៖ ការតវ៉ានៅស្ថានីយ៍រថភ្លើងមីយ៉ាន់ម៉ា ប្រែក្លាយទៅជាអំពើហិង្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម