Connect with us

ព័ត៌មានអន្ដរជាតិ

ភ្ញាក់​​ផ្អើល​ សត្វ​​ភេ​​មួយ​​ហ្វូង​​ឆ្លង​​កាត់​​ផ្លូវ​​ទី​​ប្រជុំ​​ជន​​មួយ​​នៅ​​សិង្ហបុរី

បានផុស

នៅ

សត្វ​ភេ​មួយ​ហ្វូង​ត្រូវ​គេ​ប្រទាស់​ឃើញដើរ​ឆ្លង​កាត់​ផ្លូវ​ជា​លក្ខណៈ​គ្រួសារ​មួយ​នៅ​ Tiong Bahru ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៨  ខែ​កុម្ភៈ​។

ស្ត្រី​ឈ្មោះ​ Paul ​បាន​ប្រទាស់​ឃើញ​សត្វ​ភេ​មួយ​ហ្វូង​គួរ​ឲ្យ​ស្រឡាញ់​បាន​ដើរ​ចេញ​ពី​ផ្លូវ​ Eng Watt ទៅ​ផ្លូវ​ Kim Cheng វេលា​ម៉ោង​៨​ព្រឹក។

សត្វ​ភេ​កំពុង​ដើរ​កាត់ផ្លូវ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Paul ដែល​ផុស​រូបថត និង​វីដេអូ​អំពី​សត្វ​ភេ​ទាំង​នោះ​ដោយ​បាន​សរសេរ​ថា ៖«​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​មួយ​ នៅ​ពេល​សត្វ​ភេ​បាន​លេច​មុ និង​មាន​សំឡេង​ស្រែក​នៅ​តាម​ផ្លូវ​នាកណ្តាល​តំបន់ Tiong Bahru»។

នាង​បាន​និយាយ​ថា ៖«​ខ្ញុំគិត​ថា អស្ចារ្យ​ណាស់។ នេះ​ជា​តំបន់​កណ្តាល​តំបន់​ប្រជុំ​ជន​ ដូច្នេះ​ខ្ញុំ​ជឿ​ថា​ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​សត្វ​ភេទ​លេច​មុខ​បែប​នេះ។ ពួក​គេ​ជា​ធម្មតា​ត្រូវ​បាន​គេ​ប្រទាស់​ឃើញ​នៅ​មាត់​សមុទ្រ​ឬ​ទន្លេ»។

អ្នក​ប្រើ​ប្រាស់​អ៊ីនធើណិត​ម្នាក់​ក៏​បាន​ជួប​សត្វ​គួរ​ឲ្យ​ស្រឡាញ់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ Tiong Bahru​ ដែល​ជា​ថ្ងៃ​ជា​មួយ​គ្នា​នេះ​ដែរ។

វីដេអូ​មួយ​តាម​អនឡាញ​បាន​បង្ហាញ​ថា សត្វ​ភេ​​ដែល​ប្រឡាក់​ដី​នៅ​លើ​ស្មៅ ខណៈ​ពេល​ស្ត្រី​ម្នាក់​នៅ​ពី​ក្រោយ​បានពួក​វា​បាន​ឮ​សំឡេងពី​សត្វ​គួរ​ឲ្យ​ស្រឡាញ់​នោះ។

នាង​បាន​បន្ថែម​ថា ៖«​ប្រៀប​ដូច​ជា​បើក​សួន​សត្វ​ឲ្យ​ពួក​វា​ចេញ»។

យោង​តាម​វិបសសាយ ក្រុម​ប្រឹក្សា​ឧទ្យាន​ជាតិ (NParks) បាន​បង្ហាញ​ពី​រឿង​គួរ​ធ្វើ​ និង​រឿង​មិន​គួរ​ធ្វើ​នៅ​ពេល​ជួប​សត្វ​ភេទ។

  • កុំប៉ះ​ពាល់ ដេញ​ ឬ​ធ្វើ​សកម្មភាព​លើ​ពួក​វា។ គ្រាន់​តែ​តាម​ដាន​ពួក​គេពី​ចម្ងាយ ពីព្រោះ​ទៅ​ជិត​ធ្វើឲ្យ​ពួក​វា​ខ្លាច។
  • កុំ​និយាយ​ឮ និង​ពេល​ថត​កុំ​បើក​ពន្លឺ​ភ្លើង (flash)។ សំឡេង​ខ្លាំង និង​ពន្លឺ​ធ្វើ​ឲ្យ​ពួកវា​ខ្លាច ហើយ​ក៏​បង្អើល​ដែរ។
  • កុំ​ឲ្យ​ចំណី​សត្វ​ភេ។ សត្វ​ភេ​មាន​ចំណី​របស់​ពួក​វា​​នៅ​ក្នុង​បរិស្ថាន ហើយ​ពួកវាស៊ី​ចំណី​តាម​ទម្លាប់​ធម្មជាតិ​ដែល​ធ្វើ​ឲ្យ​ពួក​វា​មាន​សុខភាព​ល្អ។
  • កុំ​ទុក​ដាក់​សំរាម ឬ​វត្ថុ​មុត​ស្រួច​ក្នុង​ទឹក។ ផ្លូវ​ទឹក​ស្អាត និង​សុវត្ថិភាព​នាំ​ឲ្យ​មាន​ត្រី និងសត្វ​រស់​នៅ​ដែល​បង្កើត​បាន​ជា​ជម្រក​ដ៏​ល្អ​សម្រាប់​ពួក​វារស់​នៅ និង​ចិញ្ចឹម​ជីវិត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម