Connect with us

ព័ត៌មានអន្ដរជាតិ

ការរាប់សន្លឹកឆ្នោតក្នុងរដ្ឋដែលកំណត់ជោគវាសនាលោក Trump និង Biden នឹងបន្តដល់យប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅកម្ពុជា)

បានផុស

នៅ

លទ្ធផលឆ្នោតនៅរដ្ឋ Nevada នៅតែមិនទាន់អាចបញ្ជាក់បាននៅយប់ថ្ងៃពុធ (ព្រឹកថ្ងៃព្រហស្បតិ៍នៅកម្ពុជា) ខណៈមានសន្លឹកឆ្នោតទើបតែ៧៥ភាគរយប៉ុណ្ណោះដែលត្រូវរាប់រួច។

បេក្ខជនគណបក្សប្រជាធិបតេយ្យលោក Joe Biden បាននាំមុខយ៉ាងប្រកៀកប្រកិតលើលោកប្រធានាធិបតី Trump ប៉ុន្តែអ្នកបោះឆ្នោតនៅទូទាំងប្រទេសមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាវាត្រូវការពេលវេលាយូរយ៉ាងនេះសម្រាប់រដ្ឋនេះក្នុងការរាប់សន្លឹកឆ្នោតរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការរបស់អ្នកទាំងពីរកំពុងតាមដានយ៉ាងដិតដល់លើរដ្ឋ Nevada ព្រោះវាគឺជារដ្ឋដែលនឹងសម្រេចជោគវាសនាស្របពេលអ្នកទាំងពីរកំពុងប្រជែងគ្នាឲ្យទទួលបានតំណាងអ្នកបោះឆ្នោត២៧០សំឡេង។

យោងតាម Fox News Decision Desk បានឲ្យដឹងថា លោក Biden ដែលកំពុងមានសំឡេងឆ្នោតចំនួន២៦៤គឺត្រូវការឈ្នះចំនួន៦សំឡេងក្នុងរដ្ឋ Nevada នេះដើម្បីទទួលបានជ័យជម្នះជាប្រធានាធិបតី។

ចំណែកឯលោកប្រធានាធិបតី Trump កំពុងមានសំឡេងឆ្នោតចំនួន២១៤ហើយត្រូវការឈ្នះនៅ Georgia, North Carolina, Pennsylvania, Alaska និង Nevada ដើម្បីទទួលបានសំឡេង២៧០។

រដ្ឋលេខាធិការរដ្ឋ Nevada បានបង្ហាញចម្លើយមួយចំនួននៅយប់ថ្ងៃពុធដើម្បីព្យាយាមបំបាត់ភាពហ្មងសៅរបស់អ្នកបោះឆ្នោតស្របពេលដែលជនជាតិអាមេរិកនៅទូទាំងប្រទេសកំពុងអ៊ុតមើលថាតើលទ្ធផលរបស់រដ្ឋ Nevada នឹងទៅជាយ៉ាងណា។

ការិយាល័យលេខាធិការបានព្យាយាមលើកទឹកចិត្តឲ្យមានភាពអត់ធ្មត់ខណៈសន្លឹកឆ្នោតនៅតែបន្តរាប់ហើយបាននិយាយថា ដំណើរការរាប់សន្លឹកឆ្នោតកំពុងដំណើរការក្នុងល្បឿនដូចការរំពឹងទុកហើយពួកគេនឹងមិនបញ្ចេញលទ្ធផលនៃការបោះឆ្នោតទៀតទេរហូតដល់យប់ថ្ងៃព្រហស្បតិ៍ (យប់ថ្ងៃព្រហ្បតិ៍នៅកម្ពុជា)។

ការិយាល័យបោះឆ្នោតរបស់រដ្ឋនេះក៏បានបញ្ជាក់ផងដែរថា ខ្លួនមិនបានបញ្ឈប់ការរាប់ទេចាប់តាំងពីការចាប់ផ្តើមហើយមានគោលបំណងបន្តការរាប់សន្លឹកឆ្នោតពេញមួយយប់។

ការិយាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅរាត្រីថ្ងៃពុធថា “ការកំណត់ពេលវេលាសម្រាប់ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Nevada គឺចេញពីដំណើរការដែលត្រូវបានអនុម័តដោយច្បាប់ហើយដំណើរការនេះកំណត់ថា សន្លឹកឆ្នោតដែលបានទទួលត្រឹមត្រូវទាំងអស់នឹងត្រូវរាប់រហូតដល់៩ថ្ងៃបន្ទាប់ពីការបោះឆ្នោត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ FOX NEWS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម