ព័ត៌មានអន្ដរជាតិ
អ្នកឡើងភ្នំពីអ៊ីតាលីនិងកូរ៉េខាងត្បូង៤នាក់ស្លាប់ជិតកំពូលភ្នំ Mont Blanc នៅបារាំង
ក្រុមមន្ត្រីជួយសង្គ្រោះបានរកឃើញសាកសពអ្នកឡើងភ្នំជនជាតិអ៊ីតាលី២នាក់ និងកូរ៉េខាងត្បូង២នាក់នៅជិតកំពូលភ្នំ Mont Blanc នៅខាងប្រទេសបារាំងនិងជាភ្នំខ្ពស់បំផុតទី២នៅអឺរ៉ុប បន្ទាប់ពីពួកគេបានបាត់ខ្លួនកាលពីចុងសប្តាហ៍មុនក្នុងអាកាសធាតុអាក្រក់ក្នុងអំឡុងពេលឡើងភ្នំនេះ។

ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១១ខែកញ្ញានេះ បានផ្សាយថា ក្រុមស្វែងរកនិងជួយសង្គ្រោះ Chamonix-Mont Blanc បានរកឃើញអ្នកឡើងភ្នំទាំងបួននាក់នៅកម្ពស់៤៧០០ម៉ែត្រ នៅលើកំពូលភ្នំខ្ពស់បំផុតរបស់ភ្នំអាល់ ខណៈមន្ត្រីជួយសង្គ្រោះបាននិយាយថា ពួកគេបានស្លាប់ដោយសារការអាកាសធាតុចុះត្រជាក់ខ្លាំងពេក។
អ្នកឡើងភ្នំដែលមិនបានរួមដំណើរជាមួយអ្នកស្លាប់៤នាក់នោះ បានជូនដំណឹងដល់ក្រុមអ្នកជួយសង្គ្រោះកាលពីរសៀលថ្ងៃសៅរ៍ ប៉ុន្តែលក្ខខណ្ឌអាកាសធាតុនៅតែបន្តយ៉ាប់យ៉ឺន ដែលរារាំងអ្នកជួយសង្គ្រោះមិនឱ្យទៅដល់ទីតាំងរបស់ពួកគេឬដោយមធ្យោបាយឧទ្ធម្ភាគចក្រ។
ដោយឡែកអ្នកឡើងភ្នំជនជាតិកូរ៉េពីរនាក់ផ្សេងទៀតក៏ត្រូវបានជួយសង្គ្រោះដោយជោគជ័យកាលពីព្រឹកថ្ងៃអាទិត្យនៅរយៈកម្ពស់៤១០០ម៉ែត្រ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានដាក់ពង្រាយប្រតិបត្តិការដ៏ស្មុគស្មាញមួយក្នុងការជួយសង្គ្រោះ។ទោះយ៉ាងណាអាជ្ញាធរបារាំងបានកំពុងបើកការស៊ើបអង្កេតដើម្បីបញ្ជាក់បន្ថែមពីករណីស្លាប់នេះ។

ភ្នំ Mont Blanc ជាភ្នំខ្ពស់បំផុតនៅតំបន់ភ្នំអាល់ និងជាភ្នំខ្ពស់បំផុតនៅអឺរ៉ុបមានកម្ពស់ ៤៨០៥,៥៩ ម៉ែត្រ និងមានទីតាំងនៅព្រំដែនបារាំង-អ៊ីតាលី។ វាគឺជាភ្នំដែលលេចធ្លោជាងគេទីពីរនៅអឺរ៉ុប បន្ទាប់ពីភ្នំ Elbrus នៅចន្លោះរុស្ស៊ីនិងអឺរ៉ុប និង Mont Blanc ជាភ្នំលេចធ្លោជាងគេទី១១នៅលើពិភពលោក៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


