Connect with us

ព័ត៌មានអន្ដរជាតិ

៨​មីនា​នេះ ២​នាក់​ស្លាប់នៅ មីយ៉ាន់ម៉ា​ ខណៈ ហាង​ ធនាគារ​​​រោង​ចក្រ​​បិទ​ទ្វារ​ បុគ្គលិក​​​ទៅតវ៉ា

បានផុស

នៅ

យ៉ាង​ហោច​ណាស់​អ្នក​តវ៉ា​២​នាក់​ត្រូវ​បាន​បាញ់​​ស្លាប់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា នា​ថ្ងៃ​ចន្ទ ទី​៨ ខែ​មីនា​នេះ ខណៈបាតុករ​ទូទាំង​ប្រទេស​បាន​ព្យាយាម​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អសកម្ម​ ដោយ​បាន​​ឈប់​ធ្វើ​ការ​ដើម្បី​ចេញ​មុខ​តវ៉ា បន្ទាប់​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​មាន​ការ​បង្ក្រាប​ទាំង​យប់ ព្រម​ទាំង​មាន​ចាប់​ខ្លួន​ជា​ច្រើន។

ហាង រោង​ចក្រ និង​ធនាគារ​ត្រូវ​បាន​បិទទ្វារ​នៅ​ទី​ក្រុង​ធំ​ យ៉ាំងហ្គោន។

សកម្មភាព​បង្ក្រាប និង​តវ៉ាំ​ ថ្ងៃ​ទី​៨ ខែ​មីនា​ ឆ្នាំ​២០២១
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូប​ភាព​ដែល​បង្ហោះ​លើ Facebook បាន​ឃើញ​សាក​សព​បុរស​ពីរ​នាក់​នៅ​លើ​ផ្លូវ​ភាគ​ខាង​ជើង​ទី​ប្រជុំ​ជន​ Myitkyina។ សាក្សី​​បាន​និយាយ​ថា ពួក​គេ​កំពុង​ចូល​រួម​​បាតុកម្ម នៅ​ពេល​នោះ​ប៉ូលិស​បាន​​បំ​ផ្ទុះ​គ្រាប់​បែប​ និង​ឧស្ម័ន​ទឹក​ភ្នែក។។ មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​វ៉ៃកាំភ្លើង​នៅ​ជិត​អគារ។

សកម្មភាព​បង្ក្រាប និង​តវ៉ាំ​ ថ្ងៃ​ទី​៨ ខែ​មីនា​ ឆ្នាំ​២០២១

សាក្សី​ម្នាក់​​​ដែលនិយាយ​ថា គាត់​បាន​​ជួយ​ផ្លាស់​ប្តូរ​សាក​សព​ប្រាប់  Reuters ថា សាក​សព​ទាំង​​ពីរ​នោះ​ត្រូវ​បាន​បាញ់​ចំ​ក្បាល និង​ស្លាប់​នៅ​កន្លែង​តែ​ម្តង។ មនុស្ស​៣​នាក់ផ្សេង​ទៀត​រង​របួស។

សាក្សី​ជា​បុរស​អាយុ​២០​ឆ្នាំ​បាន​និយាយ​ថា ៖«​ជា​​ជន​អមនុស្ស​ធម៌​ដែល​សម្លាប់​ជន​ស៊ីវិល។ យើង​ត្រូវ​មាន​សិទ្ធិ​តវ៉ា​ដោយ​សន្តិវិធី»។

សកម្មភាព​បង្ក្រាប និង​តវ៉ាំ​ ថ្ងៃ​ទី​៨ ខែ​មីនា​ ឆ្នាំ​២០២១

សាក្សី​និយាយ​ថា វា​មិន​ទាន់​ប្រាកដ​ច្បាស់​ទេ​ថា នរណា​ជា​អ្នក​បាញ់​លើ​​អ្នកនតវ៉ា​ បើ​ទោះ​ជា​ប៉ូលិស​ និង​យោធានៅ​កន្លែង​បាតុកម្ម​​នោះ។

យោង​តាម​អង្គការ​សហ​ប្រជា​ជាតិ​កាល​ពី​សប្តាហ៍​​មុន​បង្ហាញ​ថា ប៉ូលិស និង​ទាហាន​​បាន​សម្លាប់មនុស្ស​ជាង​៥០​នាក់​ហើយ​​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ៕

សកម្មភាព​បង្ក្រាប និង​តវ៉ាំ​ ថ្ងៃ​ទី​៨ ខែ​មីនា​ ឆ្នាំ​២០២១

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម