Connect with us

ព័ត៌មានអន្ដរជាតិ

ថ្នាំថ្លៃបំផុតលើពិភពលោក មួយដូសជាង២លានដុល្លារ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់

បានផុស

នៅ

ថ្នាំថ្លៃបំផុតនៅលើពិភពលោកដែលមានតម្លៃរហូតដល់ទៅ ១.៨លានផោន (២,៤៨៩,២៦៥ដុល្លារ) ក្នុងមួយដូស ត្រូវបានផ្តល់សិទ្ធិឲ្យប្រើប្រាស់សម្រាប់សេវាកម្មសុខភាពជាតិអង់គ្លេស (NHS)។

នេះមានន័យថា កុមាររហូតដល់ទៅ៨០នាក់ក្នុងមួយឆ្នាំ ដែលកើតមកមានជំងឺសាច់ដុំមិនលូតលាស់ អាចទទួលបានការព្យាបាលផ្លាស់ប្តូរជីវិតបន្ទាប់ពី NHS ឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់នេះ។

កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុនព្យាបាលហ្សែន Novartis ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ថ្នាំឈ្មោះ Zolgensma ត្រូវបានគេប្រើដើម្បីព្យាបាលជំងឺសាច់ដុំឆ្អឹងខ្នង ដែលជាជំងឺធ្ងន់ធ្ងរ ជះឥទ្ធិពលដល់សរសៃប្រសាទក្នុងខួរឆ្អឹងខ្នងហើយបណ្តាលឲ្យខ្វិន។

ថ្នាំនេះអាចចម្លងហ្សែនដែលកំពុងបាត់បង់ ដើម្បីស្តារមុខងារសរសៃប្រសាទនិងសាច់ដុំឡើងវិញ។ វាអាចជួយឲ្យកុមារដកដង្ហើមបាន ដោយមិនចាំបាច់មានឧបករណ៍ជំនួយខ្យល់ដកដង្ហើម អាចអង្គុយ វារនិងដើរ។

ទោះបីជាការព្យាបាលត្រូវបានគេរាយការណ៍ថា មានតម្លៃជិត១.៨លានផោនក្នុងមួយដូសក៏ដោយ ប៉ុន្តែ NHS អង់គ្លេសនិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដូច្នេះអ្នកជំងឺអាចទទួលបានថ្នាំក្នុងតម្លៃមួយដែលសមរម្យសម្រាប់អ្នកបង់ពន្ធ។

លោក Sir Simon Stevens ប្រធាន NHS អង់គ្លេសបានកោតសរសើរចំពោះកិច្ចព្រមព្រៀងនេះថាជា “អ្នកផ្លាស់ប្តូរជីវិត”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា “ជំងឺសាច់ដុំឆ្អឹងខ្នង គឺជាបុព្វហេតុឈានមុខគេនៃការស្លាប់ក្នុងចំណោមទារកនិងក្មេង ហើយនេះជាមូលហេតុដែល NHS អង់គ្លេសខិតខំប្រឹងប្រែងដើម្បីជំរុញឲ្យការព្យាបាលអាចធ្វើទៅបាន ហើយធ្វើការចរចាប្រកបដោយជោគជ័យដើម្បីធានាបាននូវតម្លៃសមរម្យសម្រាប់អ្នកបង់ពន្ធ”។

ថ្នាំនេះមានផ្ទុកនូវហ្សែន SMN1 និងធាតុផ្សំសកម្មគឺ Onasemnogene abeparvovec ដែលចូលទៅក្នុងសរសៃប្រសាទ ហើយស្តារហ្សែនឡើងវិញ បន្ទាប់មកផលិតប្រូតេអ៊ីនដែលត្រូវការសម្រាប់មុខងារសរសៃប្រសាទនិងគ្រប់គ្រងចលនាសាច់ដុំ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ឲ្យតែឈឺក្បាលលេបថ្នាំៗ មិនមែនជាដំណោះស្រាយល្អទេ ហើយអាចប៉ះពាល់សុខភាពទៀត

ចុចអាន៖ ឳពុកម្តាយជាច្រើនបំពុលអនាគតកូនដោយការបញ្ច្រក​ថ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១៤ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម