Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី ស៊ីរី លោក Assad និងភរិយា ឆ្លងកូវីដ

បានផុស

នៅ

ប្រធានាធិបតីនៃប្រទេសស៊ីរីលោក Bashar al-Assad និងភរិយារបស់គាត់ឈ្មោះ Asma បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីបង្ហាញរោគសញ្ញាតិចតួច។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទបានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះមានសុខភាពល្អ ហើយនឹងបន្តធ្វើការពីផ្ទះក្នុងរយៈពេលពី២ទៅ៣សប្តាហ៍។

សមាជិកនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសនេះ បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសស៊ីរីដែលហែកហួរដោយសង្រ្គាមមានការកើនឡើងយ៉ាងខ្លាំងនូវការឆ្លងជំងឺកូវីដ១៩ ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក ប៉ុន្តែជម្រើសនៃការបិទប្រទេសនៅតែមានកំណត់ដោយសារតែស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងររបស់ប្រទេស។

រដ្ឋាភិបាលរបស់លោក Al-Assad បានចាប់ផ្តើមការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់បុគ្គលិកថែទាំសុខភាពជួរមុខកាលពីថ្ងៃទី១ខែមីនា។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង១០:៣០នាទីយប់ថ្ងៃចន្ទ ប្រទេសស៊ីរីបានកត់ត្រាជាផ្លូវការនូវការឆ្លងសរុបចំនួន១៥,៩៨១ករណី និងមានអ្នកស្លាប់១,០៦៣នាក់ ចាប់តាំងពីរាតត្បាតនេះផ្ទុះឡើង។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនជាក់ស្តែងត្រូវបានគេជឿជាក់ថា ច្រើនជាងនេះដោយសារតែសមត្ថភាពនៃការធ្វើតេស្តមានកំណត់របស់រដ្ឋាភិបាល៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ រកឃើញមនុស្សជាង ៥០ នាក់ជាប់ពាក់ព័ន្ធជាមួយបុរសអ្នកជំងឺកូវីដនៅខេត្តកំពង់ចាម

ចុចអាន៖ រកឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ម្ចាស់​គ្លីនិក​ឯកជន​ឆ្លង​កូ​វីដ​១៩​នៅ​អ្នក​លឿង​ជាង​១០០​នាក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម