Connect with us

ព័ត៌មានអន្ដរជាតិ

ជនអន្តោប្រវេសន៍រង់ចាំការនិរទេស តែត្រូវអគ្គិភ័យឆាបឆេះជំរំ ស្លាប់៦០នាក់និងរបួសជាង១០០នាក់នៅយេម៉ែន

បានផុស

នៅ

មន្រ្តីសន្តិសុខក្រុម Houthi បាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យនៅជំរំជនអន្តោប្រវេសន៍មួយក្នុងរដ្ឋធានី សាណា នៃប្រទេសយេម៉ែន បានកើនឡើងដល់៦០នាក់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរូបនេះបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា អគ្គិភ័យដែលបានឆាបឆេះកាលពីថ្ងៃអាទិត្យ ក៏បានបណ្តាលឲ្យមនុស្សជាង១០០នាក់រងរបួសផងដែរ។

ក្រៅពីអគ្គិភ័យ, ភាពចង្អៀតណែនណាន់តាន់តាប់ និងភាពវឹកវរនៅឯជំរំ បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសធ្ងន់ធ្ងរកាន់តែច្រើន។

លោកបន្តថា ក្រុម Houthi បានបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេតឧប្បត្តិហេតុនេះ។

កន្លែងនេះគឺសម្រាប់ផ្ទុកជនចំណាកស្រុកដែលបានចូលប្រទេសដោយខុសច្បាប់ មុនពេលនីតិវិធីនៃការនិរទេសចាប់ផ្តើម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ អង្គការ​ទេសន្តរប្រវេសន៍ អន្តរជាតិ (IOM) បានបញ្ជាក់ថា អគ្គិភ័យកាលពីថ្ងៃអាទិត្យ បានឆាបឆេះអគារដែលគ្រប់គ្រងដោយអាជ្ញាធរនៃក្រុម Houthi ក្នុងទីក្រុងសាណា និងបានអំពាវនាវឲ្យជនចំណាកស្រុកដែលរងរបួសនៅក្នុងអគ្គិភ័យនេះ ទទួលបានជំនួយជាបន្ទាន់។

យោងតាម ​​IOM, ប្រទេសយេម៉ែន នៅតែជាចំណុចឆ្លងកាត់សម្រាប់ជនភៀសខ្លួនរាប់ម៉ឺននាក់ ដែលធ្វើដំណើរចន្លោះតំបន់អាហ្វ្រិកនិងអារ៉ាប៊ីសាអូឌីត បើទោះបីជាមានសង្គ្រាមរយៈពេលច្រើនឆ្នាំក៏ដោយ។

អង្គការនេះបានប៉ាន់ប្រមាណថា ចំនួនជនចំណាកស្រុកដែលមកដល់ប្រទេសយេម៉ែន បានធ្លាក់ចុះពីជាង១៣៨,០០០នាក់ក្នុងឆ្នាំ២០១៩ មកនៅត្រឹមជាង៣៧,៥០០នាក់ក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ បញ្ជូន​ជនជាតិបារាំងម្នាក់​ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​និង​ស្នើសុំ​គោលការណ៍​បណ្ដេញចេញ

ចុចអាន៖ នាំខ្លួន​ជនអន្តោប្រវេសន៍​១គ្រួសារ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​ក្រោយ​រកឃើញ​រស់នៅ​មិ​ន​ស្រប​ច្បាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម