Connect with us

ព័ត៌មានអន្ដរជាតិ

ទ្រាំមិនបាន! លោក ប្រាយុទ្ធ យកអាល់កុលបាញ់ក្រុមអ្នកកាសែត ព្រោះខឹងសួរសំណួរមួយ (មានវីដេអូ)

បានផុស

នៅ

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារទី៩ខែមីនា បានយកអាល់កុលបាញ់ដាក់អ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយ បន្ទាប់ពីពួកគេសួរសំណួរច្រើនពេក។

បន្ទាប់ពីឆ្លើយសំណួរយ៉ាងច្រើនរបស់អ្នកកាសែតក្នុងទីក្រុងបាងកក លោកប្រាយុទ្ធ ត្រូវបានគេសួរអំពីលទ្ធភាពនៃការរុះរើគណៈរដ្ឋមន្រ្តី។ លោកបានប្រាប់អ្នកយកព័ត៌មានឲ្យគិតពីមុខជំនួញរបស់ពួកគេវិញទៅ បន្ទាប់មកលោកចាប់យកដបអាល់កុល ហើយបាញ់ដាក់អ្នកយកព័ត៌មាននៅជួរមុខ។

អតីតមេបញ្ជាការកងទ័ពដែលឆាប់ខឹងរូបនេះ បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតក្នុងរដ្ឋប្រហារមួយកាលពីឆ្នាំ២០១៤។ លោកត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានឥរិយាបទ គ្មានអ្នកណាអាចទាយទុកជាមុនបាន។

កាលពីមុន លោកបានមួស្លឹកត្រចៀករបស់អ្នកយកព័ត៌មានម្នាក់ ហើយគប់សំបកចេកដាក់អ្នកកាន់កាមេរ៉ា។

បន្ទាប់ពីព្រឹត្តិការណ៍មួយក្នុងឆ្នាំ២០១៨ លោកបានបដិសេធនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ហើយផ្ទុយទៅវិញបានរៀបចំរូបលោកដែលធ្វើឡើងពីក្រដាស មានទំហំប៉ុនមនុស្សពិតៗ។ លោកនិយាយថា “សួរបុរសម្នាក់នេះទៅ” រួចហើយក៏ដើរចេញ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ថៃ អនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី តែក្រុមគ្រូពេទ្យព្រួយបារម្ភ

ចុចអាន៖ លោក​ ប្រាយុទ្ធ ចាន់អូចា ព្រមានអ្នករិះគន់រឿង វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម