Connect with us

ព័ត៌មានអន្ដរជាតិ

FBI បញ្ចេញវីដេអូជនសង្ស័យដាក់គ្រាប់បែកបំពង់ជិតវិមានកាពីតូល កាលខែមករា

បានផុស

នៅ

FBI បានបញ្ចេញវីដេអូជនសង្ស័យដែលបានដាក់គ្រាប់បែកបំពង់នៅក្បែរគណៈកម្មាធិការជាតិប្រជាធិបតេយ្យ (DNC) និងទីស្នាក់ការគណៈកម្មាធិការជាតិសាធារណរដ្ឋ (RNC) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីមួយថ្ងៃមុនការវាយប្រហារដ៏សាហាវនៅថ្ងៃទី ៦ ខែមករាលើវិមានកាពីតូលសហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

FBI បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអង្គារថា “ការិយាល័យរបស់ទីភ្នាក់ងារ FBI បានចេញផ្សាយព័ត៌មាន និងវីដេអូថ្មីទាក់ទងនឹងគ្រាប់បែកបំពង់ដែលត្រូវបានដាក់នៅសង្កាត់ Capitol Hill នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២១ ហើយកំពុងស្វែងរកព័ត៌មានបន្ថែមពីសាធារណជន” ។

FBI បាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ ហើយកំពុងផ្តល់ប្រាក់រង្វាន់ ១០ ម៉ឺនដុល្លារសម្រាប់ព័ត៌មានដែលឈានដល់ការកំណត់អត្តសញ្ញាណ និងការកាត់ទោសបុគ្គលនោះ ។

វីដេអូនោះបង្ហាញពីជនសង្ស័យពាក់អាវយឺតពណ៌ប្រផេះ ខោខូវប៊យពណ៌ខៀវ និងពាក់មុខ ។ គេឃើញជនសង្ស័យកំពុងដើរកាត់សង្កាត់ Capitol Hill នៅល្ងាចថ្ងៃទី ៥ ខែមករា កាន់កាបូបស្ពាយដែលត្រូវបានគេចោទប្រកាន់ថាមានផ្ទុកគ្រាប់បែកបំពង់ ។

បន្ទាប់មកវីដេអូនោះបង្ហាញពីជនសង្ស័យដាក់គ្រាប់បែកបំពង់នៅទីស្នាក់ការកណ្តាល DNC ដែលមានទីតាំងនៅផ្លូវ 430 South Capitol Street និងគ្រាប់បែកបំពង់មួយផ្សេងទៀតនៅតាមផ្លូវតូចមួយនៅខាងក្រោយទីស្នាក់ការកណ្តាល RNC ដែលមានទីតាំងនៅផ្លូវ 310 First Street ក្នុងទីក្រុងវ៉ាស៊ីនតោន ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិកចេញគោលការណ៍ណែនាំថ្មី អ្នកចាក់វ៉ាក់សាំងកូវីដរួច អាចជួបជុំដោយមិនចាំបាច់ពាក់ម៉ាស់បាន

ចុចអាន ៖ សហរដ្ឋអាមេរិករឹតត្បិតការនាំចេញទំនិញទៅយោធាមីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម