Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូ អគ្គិភ័យផ្ទុះឆេះរោងចក្រគីមីក្នុងប្រទេសឥណ្ឌា

បានផុស

នៅ

អគ្គិភ័យដ៏ធំមួយបានឆាបឆេះនៅឯរោងចក្រគីមីក្នុងទីក្រុង Thane ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ ។

យោងតាមមន្រ្តីពន្លត់អគ្គិភ័យបានឲ្យដឹងថា រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងតំបន់សាជីវកម្មអភិវឌ្ឍន៍ឧស្សាហកម្ម Maharashtra (MIDC) នៃទីក្រុង Thane ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីពន្លត់អគ្គិភ័យម្នាក់បាននិយាយថា “រថយន្តពន្លត់អគ្គិភ័យប្រមាណ ២០ គ្រឿងបានទៅទីតាំងកើតហេតុ ហើយក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមបាញ់ពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះ” ។

មន្ត្រីខាងលើបន្ថែមថា រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរងរបួសនៅឡើយទេ ហើយមូលហេតុនៃអគ្គិភ័យក៏មិនទាន់ត្រូវបានគេដឹងនៅឡើយផងដែរ ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះប្រទេសឥណ្ឌាបានឃើញពីចំនួនអគ្គិភ័យឆាបឆេះដែលមិនធ្លាប់មានពីមុនមក ។

ចាប់តាំងពីខែឧសភា ឆ្នាំ ២០២០ មកមានគ្រោះថ្នាក់ឆេះឧស្សាហកម្មជាង ៦០ កន្លែងនៅក្នុងប្រទេសដោយបានសម្លាប់កម្មករយ៉ាងហោចណាស់ ១០០ នាក់ និងរងរបួសជាង ១៥០ នាក់ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ វ៉ាក់សាំងកូវីដមួយទៀតរបស់ឥណ្ឌាមានប្រសិទ្ធភាពក៏ខ្ពស់ដែរ

ចុចអាន ៖ មីយ៉ាន់ម៉ាស្នើឥណ្ឌាប្រគល់ប៉ូលិសដែលភៀសខ្លួនឆ្លងកាត់ព្រំដែនត្រឡប់មកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម